ចាប់ពី​ពេល​ត​នេះ​ទៅ នៅ​ពេល​ណា​ដែល​អ្នក​នឹង​គិត​ពី​ការ​ដាក់​កុំព្យូទ័រ​យួរដៃ​នៅ​លើ​ភ្លៅ​របស់​អ្នក សូម​ធ្វើការ ពិចារណា​អំពី​វា​អោយ​បាន​ពីរ​ដង​។ វា​ត្រូវ​ដូច្នេះ​នោះ​គឺ ដោយសារ​តែ​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កំ​ដៅ​ដែល បញ្ចេញ​ពី​កុំព្យូទ័រ​យួរដៃ អាច​មាន​ឥទ្ធិពល​ដល់​ភាព​មានកូន​របស់​អ្នក ។

ការ​ពិត​ដែល​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ

អត្ថបទ​មួយ​នៅ​ក្នុង WebMD បាន​រាយការណ៍ ដោយ​យោង​ទៅ​តាម​អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​ក្នុង សហរដ្ឋអាមេរិក​ថា កំ​ដៅ​ដែល​ត្រូវ​បាន​បង្កើត​ដោយ​កុំព្យូទ័រ​យួរដៃ បាន​ក្លាយជា​ភាព​គំរាមកំហែង​ដល់​សម្ថ​ភាព​មាន កូន​របស់​មនុស្ស​ប្រុស​ទាំងឡាយ​ណា ដែល​ដាក់​ម៉ាស៊ីន​មួយ​នេះ​នៅ​លើ​ភ្លៅ​របស់​ពួក​គេ ។

សា​ស្រា្ត​ចា​រ្យ យ៉េ​ហ្វី​ម ស្យេ​ន​ឃី​ន ( Yefim Sheynkin )​ដែល​ជា​អ្នកដឹកនាំ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន និយាយ​ថា ការ​ធ្វើការ​ជាមួយ​កុំព្យូទ័រ​យួរដៃ នៅ​ក្នុង​ស្ថានភាព​នោះ គឺ​អាច​បណ្តាល​អោយ កំ​ដៅ​នៃ​ពងស្វាស​កើន ឡើងជា​ខ្លាំង ដែល​វា​ជា​លទ្ធផល​នៃ​ការ​ប៉ះ​ទៅ​នឹង​កំ​ដៅ និង ឥទ្ធិពល​ទំនាក់ទំនង​ទៅ​នឹង​ឥរិយាបថ​នេះ ។

ជា​ការ​ពិត​មេជី​វិត​ឈ្មោល​ដែល​ស្ថិត​នៅ​ក្នុង​ស្រោមពង​ស្វាស ត្រូវ​បាន​ផលិត​នៅ​ក្នុង​ពងស្វាស​។ រីឯ ស្រោម ពងស្វាស​គឺ​ស្ថិត​នៅ​ផ្នែក​ខាងក្រៅ​នៃ​រាង​កាយ ។ ជា​លទ្ធផល វា​គឺ​ហាក់​នឹង​ងាយ​រង​គ្រោះ​ទៅ​នឹង កំ​ដៅ​នៅ​ខាង ក្រៅ​ជាង អូវែ​របស់​មនុស្ស​ស្រី ។ ជា​មូលដ្ឋាន សំរាប់​ហេតុផល​នេះ អូវែ​របស់​ស្ត្រី គឺ​ហាក់ដូចជា​មិនសូវ​ងាយ នឹង ទទួល​រង​ផល​ប៉ះពាល់​ពី កំ​ដៅ​ដែល​បញ្ចេញ​ពី​កុំព្យូទ័រ​យួរដៃ​នេះ​ទេ ។

ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ទៀត​ផង​ដែរ​ថា ការ​កើនឡើង​កំ​ដៅ​នៅ​ក្នុង​ពងស្វាស គឺ​មាន​ទំនាក់ទំនង យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង គុណភាព​អន់​ខ្សោយ​នៃ​មេជី​វិត​ឈ្មោល ។ នេះ​ជា​ហេតុផល​ដ៏​ពិតប្រាកដ សំរាប់​អ្នកជំនាញ ផ្នែក​សិក្សា​ពី​ភាព​មានកូន ណែនាំ​ពី​ការ​ស្ថិត​នៅ​អោយ​ឆ្ងាយ​ពី ភួយ​អគ្គិសនី​, គ្រែ​ទឹក​ដែល​មានកំ​ដៅ ឬ ការ​ស្លៀក ខោស្លីប​តឹង​ណែន នៅ​ពេល​ណា​ដែល​អ្នក​កំពុង​ព្យាយាម​មានកូន​នោះ ។ កត្តា​ទាំងនេះ តែងតែ​អាច​បង្កើត​កំ​ដៅ បន្ថែម​នៅ​ជុំវិញ​ពងស្វាស ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង