ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
បុគ្គលដែលកើតក្នុងឆ្នាំថោះ នៅពេលដែលគេចង់ធ្វើអ្វីមួយ គេនឹងប្រឹងអស់ពីសមត្ថភាព។ ជាពិសេស គេជាបុគ្គលដែលមិនខ្លាចនឿយហត់ឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានទ្រព្យចូលមកច្រើន។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ជាមនុស្សដែលមានភាពស្មោះត្រង់ ស្លូតបូត ធ្វើអ្វីក៏យកចិត្តទុកដាក់ ថែមទាំងមានទំនាក់ទំនងល្អជាមួយអ្នកដទៃជានិច្ច។ ជាពិសេស គេតែងស្វែងរកផ្លូវដើម្បីជួយដោះស្រាយបញ្ហាអ្នកដទៃជានិច្ច។ ជាហេតុដែលធ្វើឲ្យគេងាយជោគជ័យលើមុខរបររបស់ខ្លួនណាស់។
ឆ្នាំមមី
មនុស្សដែលកើតក្នុងឆ្នាំមមី ជាបុគ្គលដែលប្រកាន់យុត្តិធម៌ណាស់ ថែមទាំងចូលចិត្តធ្វើរឿងល្អ រក្សាកេរ្តិ៍ឈ្មោះល្អ។ ជាពិសេស គេតែងជួយសាច់ញាតិបងប្អូន ព្រមទាំងមិត្តភក្តិផងដែរ។ ជាហេតុដែលធ្វើឲ្យទ្រព្យចូលមកគឺច្រើនខ្លាំង៕