បុរស​ក៏​មាន​ពេល​ដែល​មិន​អាច​មានកូន​តទៅ​ទៀត​បាន​ផង​ដែរ​ប៉ុន្តែ​ក្នុង​អាយុ​ចាស់​ជាង​ស្ត្រី​។ អស់​រដូវ​គឺជា​ពាក្យ​មួយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ពិពណ៌នា​ពី​ចុងបញ្ចប់​នៃ​ការ​មានកូន​របស់​ស្ត្រី​។ វា​មាន​ន័យ​ថា​ចុងបញ្ចប់​នៃ​ការ​មក​រដូវ​។​អស់​រដូវ​ស្ត្រី​ត្រូវ​បាន​កំណត់​ដោយ​ការ​ផ្លាស់​ប្តូរ​ក្នុង ការ​ផលិត​អរ​ម៉ូ​ន​។ ពងស្វាស​បុរស​មិន​ដូច​ជា​អូវែ​របស់​ស្ត្រី​នោះ​ទេ​។​វា​មិន​បាន​បាត់បង់​សមត្ថភាព ក្នុង​ការ​ផលិត​អ័រម៉ូន​ឡើយ​។​បុរស​ម្នាក់​ដែល​មាន​សុខភាព​ល្អ​ប្រហែលជា​អាច​ផលិត​មេជី​វិត​ឈ្មោល​បាន​យ៉ាង​ល្អ​រហូត​ដល់​អាយុ​៨០​ឆ្នាំ ឬ​យូរ​ជាង​នេះ​។

ម្យ៉ាងវិញទៀត​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​មុខងារ​នៃ​ពងស្វាស​នេះ​អាច​កើតឡើង​ដំបូង​នៅ​អាយុ​៤៥​ឆ្នាំទៅ​៥០​ឆ្នាំ​និង​មនុស្ស​ជា​ច្រើន​ទៀត​បន្ទាប់​ពី​មាន​អាយុ​៧០​ឆ្នាំ ។ បុរស​ជា​ធម្មតា​មានការ​ថយ​ចុះ នៅ​ក្នុង​ការ​ផលិត​អ័រម៉ូន testosterone​ដោយសារ​តែ​វ័យ​ចំណាស់​ប៉ុន្តែ​វា​ក៏​អាច​ត្រូវ​បាន ទាក់ទង​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។​ការ​បាត់បង់​មុខងារ​នៃ​ពងស្វាស​រួមចំណែក​ដល់​រោគ​សញ្ញា​ដូច​ជា​ការ អស់កំលាំង ភាព​ទន់ខ្សោយ ធ្លាក់​ទឹកចិត្ត ថយ​ចុះ​បំណងប្រាថ្នា​ខាង​ផ្លូវភេទ ឬ​ងាប់​លិង្គ​ប៉ុន្តែ​នៅ​តែ​មិន​ប្រាកដប្រជា​នៅឡើយ ។ ប្រសិនបើ​កម្រិត​អ័រម៉ូន​testosterone​មាន​កម្រិត​ទាប​ការ​ព្យាបាល​ដោយ​ជំនួស​អរ​ម៉ូ​ន​អាច​ជួយ​បំបាត់​ពួក​វា​បាន​។​ទោះជា​យ៉ាងណា​ការ​ព្យាបាល​ដោយ​ជំនួស​អរ​ម៉ូ​ន​របស់​បុរស​អាច​កាន់តែ​អាក្រក់​នូវ​ជំងឺមហារីក​ប្រូ​ស្តា​ត និង​ធ្វើ​អោយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​។​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត របស់​អ្នក​ដើម្បី​មើល​ថា​តើ​ការ​ព្យាបាល​ដោយ​អរ​ម៉ូ​ន​គឺជា​ការ​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែរ​ឬទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង