ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

បុគ្គលដែលកើតក្នុងឆ្នាំជូត មានខួរក្បាលដែលឆ្លាត និងពូកែក្នុងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យណាស់។ ជាពិសេស គេមានចិត្តក្លាហានក្នុងការបណ្តាក់ទុន។ ជាហេតុដែលធ្វើឲ្យគេមានតែចំណេញ មិនខាតឡើយ។ ដូចនេះ ក្នុងពេលចាស់ទៅនឹងមិនខ្វះលុយទេ។

ឆ្នាំឆ្លូវ

អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ក្នុងពេលវ័យក្មេងមានស្មារតីដែលមិនងាយបោះបង់ចោលអ្វីទេ។ ជាពិសេស គេតែងប្រឹងប្រែងដើម្បីសម្រេចបំណងប្រាថ្នាជានិច្ច។ នៅពេលដែលដល់អាយុ៤០ឆ្នាំ មុខរបររបស់គេចាប់ផ្តើមមានអ្នកតាមជួយ។ លុះដល់អាយុ៥០ឆ្នាំ ទ្រព្យនឹងចូលមកខ្ពស់ខ្លាំង។

ឆ្នាំមមី

មនុស្សដែលកើតក្នុងឆ្នាំមមី ជាបុគ្គលដែលចូលចិត្តសាកល្បងអ្វីដែលថ្មី។ នៅពេលវ័យក្មេងតែងជួបនឹងពាក្យបរាជ័យ។ ប៉ុន្តែពេលដែលចូលដល់វ័យកណ្តាល ចាប់ផ្តើមប្រមូលបានបទពិសោធន៍ច្រើន ដោយធ្វើឲ្យអ្នកអាចទទួលបានផលចូលមកជាបន្តបន្ទាប់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង