កត្តាមួយចំនួនអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពប្រព័ន្ធភាពស៊ាំនៃរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើកត្តាទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព  Health.com.kh​ នឹងបង្ហាញឱ្យដឹងពីទង្វើដែលអ្នកគួរចៀសវាងដើម្បីរក្សាភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំរាងកាយ ៖

១. ការទទួលទានអាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់ច្រើនពេក

ក្រៅពីសុខភាពបេះដូង និងខួរក្បាល ការរលាកក៏ជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំរាងកាយគួរអោយព្រួយបារម្ភផងដែរ។ ហើយនៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ នោះរាងកាយនឹងឆាប់ឆ្លងជំងឺផ្សេងៗដែលបង្កមកពីបាក់តេរី និងវីរុសជាក់ជាមិនខាន។

២. ការទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិត

ការទទួលទានគ្រឿងស្រវឹងលើសពី ១ កែវសម្រាប់នារីនិង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាពប្រព័ន្ធភាពស៊ាំដោយកោសិកាគ្រាប់ឈាមសថយចុះ។ នៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយអ្នកប្រាកដជាប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគផ្សេងៗ។

៣. មិនទទួលទានបន្លែផ្លែឈើបានច្រើនគ្រប់គ្រាន់

ជាតិសសៃក្នុងបន្លែផ្លែឈើជួយចិញ្ចឹមបាក់តេរីល្អៗក្នុងពោះវៀន។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានបន្លែទេនោះសុខភាពពោះវៀននឹងចុះខ្សោយដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឱ្យបារម្ភច្រើនផ្សេងទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបញ្ហាសុខភាពមួយដែលផ្សារភ្ជាប់នឹងសុខភាពពោះវៀនចុះខ្សោយ គឺប្រព័ន្ធភាពស៊ាំរាងកាយ។ នៅពេលបិរមាណនៃបាក់តេរីមិនល្អកើនឡើងខ្ពស់នោះវានឹងជះឥទ្ធិពលលើប្រព័ន្ធភាពស៊ាំរាងកាយនាំឱ្យចុះខ្សោយ។

៤. ស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ពេក

ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសពេកក៏ជះផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរាងកាយដែលធ្វើឱ្យអ្នកងាយឆ្លងជំងឺផ្សេងៗផងដែរ។ នៅពេលតានតឹងក្នុងអារម្មណ៍ខ្លាំងខួរក្បាលនឹងផលិតអ័រម៉ូនស្ត្រេស cortisol កាន់តែច្រើនឡើងដែលជះឥទ្ធិពលដល់មុខងារនៃកោសិកា T ចាំបាច់សម្រាប់ប្រយុទ្ធ​ប្រឆាំងរោគឆ្លង។

៥. គេងមិនបានគ្រប់គ្រាន់

ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ជាប្រចាំនោះអ្នកប្រាកដជាសម្គាល់ឃើញថាខ្លួនឯងងាយនឹងកើតជំងឺផ្ដាសាយ។ នេះក៏ព្រោះតែប្រព័ន្ធភាពស៊ាំរាងកាយចាប់ផ្ដើមចុះខ្សោយ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុតបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ ចូរព្យាយាមគេងឱ្យបានស្កប់គ្រប់គ្រាន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង