ថ្វី​បើ​ភាពភ័យខ្លាច និង​អាម៉ាស​គឺជា​រឿង​អាច​យល់ដឹងបាន តែ​ការដែល​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​អា​ការៈចម្លែកៗ​កាន់តែ​លឿន វា​នឹង​ត្រូវ​បាន​ដោះស្រាយ​បាន​កាន់តែ​ឆាប់​ដែរ​។

ទាក់ទង​នឹង​ករណី​នេះ​ដែរ មាន​អា​ការៈមិន​ធម្មតា​មួយចំនួន ដែល​បុរស​គ្រប់រូប​គួរតែ​ខ្វាយខ្វល់​ផង ជាពិសេស​នៅពេល​ដែល​អ្នក​ជួបប្រទះ​វា​ក្នុង​ជីវិត​រស់នៅ​ដូចជា​៖
•​    ​លិង្គ​មិន​ព្រម​ឡើង​រឹង
•​    ​ទល់លាមក​ញឹកញាប់​
•​    ​មាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​នៅ​ក្រពះ​រ៉ាំរ៉ៃ​
•​    ​នោម​ឈឺ ឬ​មាន​ឈាម​ក្នុង​ទឹកនោម​
•​    ​ឈឺទ្រូង​ធ្ងន់ធ្ងរ​
•​    ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​
•​    ​ស្បែក​គ្រប​ក្បាល​លិង្គ​តឹង​ពេក​
•​    ​មាន​ដុំ​អ្វីមួយ​ក្នុង​ពងស្វាស​
•​    ​ក្បាល​សុដន់ ឬ​នៅ​ជុំវិញ​ក្បាល​សុដន់​មាន​ការប្រែប្រួល​ខុស​ពី​ធម្មតា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង