Join with Health.com.kh on Telegram

ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​ច្រើន​តែ​មិនមែន​កើតឡើង​ភ្លាម​ៗ​នោះ​ទេ ព្រោះ​វា​មិនមែន​ដូច​ជា​ការ​កើត​ជំងឺ​ផ្តាសាយ នៅ​ព្រឹក​ឡើង​ឡើយ​។ វា​គឺជា​បញ្ហា​ដែល​កើតឡើង​បន្តិច​ម្តង​ៗ​។ យ៉ាងណាមិញ ការ​ដែល​ឧស្សាហ៍​មាន​សកម្មភាព​ផ្លូវភេទ​មិនមែន​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​កំណត់​ដឹង​អំពី​ចំណង់​ផ្លូវភេទ​ឡើយ​។ ប៉ុន្តែ​បើសិនជា​អ្នក​ស្រឡាញ់​គ្នា​ពិតប្រាកដ ហើយ​រួម​ភេទ​តិច​ជាង​ធម្មតា អាច​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ អ្នក​ប្រហែលជា​ត្រូវ​សួរ​ខ្លួនឯង​ទៀត​ថា ខ្លួនឯង​សប្បាយចិត្ត​នូវ​រឿង​គ្រប់យ៉ាង​ទាំង​អស់នោះ​ឬ​អត់​សិន​។

បើសិនជា​អ្នក​មិន​សប្បាយចិត្ត​អំពី​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​ទេ យក​ល្អ​គួរតែ​ស្វែង​យល់​អំពី​បញ្ហា​នេះ​សិន មុន​នឹង​វា​ក្លាយទៅជា​រឿង​ដែល​មិន​អាច​ដោះស្រាយ​បាន​។ ដើម្បី​សម្គាល់​ដឹង​អំពី​អាកា​រៈ​ព្រមាន​ភ្លាម​ៗ​នៃ​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ ចូរ​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ​ចំពោះ​ខ្លួនឯង​សិន​៖

  1. ការ​ស្ទាបអង្អែល​កើតឡើង​តែ​នៅ​ពេល​ឡើង​លើ​គ្រែ​ប៉ុណ្ណោះ​
  2. ​ការ​រួមភេទ​មិន​បាន​ផ្ល់​នូវ​អារម្មណ៍​ទំនាក់ទំនង និង​ការចែករំលែក​អ្វី​គ្នា​ឡើយ​
  3. ​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​ពីរ​តែងតែ​ជា​អ្នក​ចាប់ផ្តើម ហើយ​ម្នាក់ទៀត​គឺ​មាន​អារម្មណ៍​ថា​រង​សម្ពាធ​
  4. ​អ្នក​មិន​ដែល​មាន​បំណង​ចង់​រួម​ភេទ​ទៀត​ទេ​
  5. ​ការ​រួមភេទ​គឺជា​លក្ខណៈមេកានិច និង​ទម្លាប់​
  6. ​ភាគច្រើន​អ្នក​មិន​ដែល​មាន​អារម្មណ៍ ឬ​ការស្រមើស្រមៃ​រួមភេទ​ជាមួយ​ប្រពន្ធ​ឡើយ​
  7. ​ភាគច្រើន​អ្នក​រួម​ភេទ​តែម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​មួយខែ​។​

​បើសិន​ជា​ចម្លើយ​របស់​អ្នកភាគច្រើន គឺ​ពិត នោះ អ្នក​ប្រហែលជា​ស្ថិតក្នុង​ស្ថានភាព​ខ្សោយ ឬ​បាត់បង់​ចំណង់​ផ្លូវភេទ​ហើយ​។ ដំបូង​ឡើយ ការយល់ដឹង​អំពី​មូលហេតុ​របស់​វា អាច​ជួយ​ឲ្យ​អ្នក​ស្វែងរក​ដំណោះស្រាយ​បានយ៉ាង​សមស្រប​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង