ឪពុក​ម្តាយ​ជា​ច្រើន តែង​មានការ​ព្រួយបារម្ភ ក្នុង​ការ​នាំ​កូន​តូច​របស់​គេ យក​ទៅ​លេង​ខាងក្រៅ​ផ្ទះ​។ ជា​ការ​ពិត ទំនៀមទម្លាប់​របស់​ឪពុក​ម្តាយ មានការ​ខុស​គ្នា​បន្តិចបន្តួច​ទៅ​តាម​ប្រទេស​នីមួយ​ៗ ហើយ​សម្រាប់​ពលរដ្ឋ​ខ្មែរ ក៏​ប្រហែលជា​មានការ​ប្រកាន់​ច្រើន ចំពោះ​ករណី​នេះ​ផង​ដែរ​។

អ្នក​ប្រហែលជា​ត្រូវ​បាន​ចាស់​ៗ​ណែនាំ​ថា ចាំ​កូន​មួយ​ខែ ឬ​ច្រើន​ជាង​នេះ​សិន ចាំ​នាំ​ចេញ​ក្រៅ​ផ្ទះ ប៉ុន្តែ តាម​ក្បួន​ពេទ្យ វា​ហាក់ដូចជា​គ្មាន​អ្វី ដែល​គួរ​ព្រួយបារម្ភ​ទាល់តែ​សោះ សម្រាប់​ករណី​បែប​នេះ​។

ផ្ទុយ​ទៅ​វិញ ខ្យល់អាកាស​បរិសុទ្ធ គឺជា​អ្វី​ដែល​ម្តាយ និង​កូន​របស់​អ្នក​ត្រូវ លើកលែងតែ​អាកាសធាតុ​មិន​អំណោយផល​ដូច​ជា ផ្សែង​អាប់អួរ និង​ភ្លៀង​ជាដើម ដែល​វា​អាច​ធ្វើ​ឲ្យ​អ្នក និង​កូន​ផ្តាសាយ​បាន​។ ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​គួរ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​នាំ​កូន​ទៅ​ជួប​មនុស្ស​ប្លែក​ៗ ឬ​មាន​កំពុង​មាន​ជំងឺ ពីព្រោះ វា​អាច​ឆ្លង​កូន​របស់​អ្នក​បាន​។

ការ​នាំ​កូន​ដើរ​លំហែរ ពេល​គេ​ធំ​បន្តិច ពិតជា​ល្អ ចំពោះ​សុខភាព​របស់​គេ ពីព្រោះ គេ​នឹង​បាន​រៀន ឬ​ឃើញ​អ្វី​ដែល​ថ្មី​ៗ នោះ​ខួរក្បាល​របស់​គេ ក៏​ស្រស់ថ្លា និង​ឆ្លា​តទៅ​តាម​នោះ​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង