អ័រម៉ូនប្រហែលជាប៉ះពាល់ទៅលើសុខភាពមាត់ធ្មេញរបស់ស្រ្តីក្នុងជីវិតរបស់ពួកគេ។ ខាងក្រោមនេះគឺជាឧទាហរណ៍ខ្លះៗអំពីអ័រម៉ូនដែលប៉ះពាល់ដល់ធ្មេញស្រ្តី៖

  • ក្នុងពេលពេញវ័យ អ័រម៉ូនអាចធ្វើឲ្យហូរឈាម ឡើងក្រហម និងហើមអញ្ចាញធ្មេញបាន
  • ជារៀងរាល់ខែ ក្នុងពេលមករដូវ ស្រ្តីម្នាក់ប្រហែលជាធ្លាក់ឈាម និងហើមអញ្ចាញធ្មេញ ហើមក្រពេញទឹកមាត់ ឬពងបែកមាត់បាន។ អាការៈទាំងនេះគួរតែស្រាកស្រាន្តទៅវិញនៅពេលឈប់មករដូវ
  • ស្រ្តីខ្លះដែលប្រើថ្នាំពន្យាកំណើតទំនងជាស្ងាត់ជើងធ្មេញក្រោយពីវះកាត់នៅមាត់រួច
  • ការរលាកអញ្ចាញធ្មេញដូចជា ហើម ពងបែក ឈឺតឹង និងក្រហមនៅអញ្ចាញធ្មេញ កើតឡើងដែរក្នុងពេលមានផ្ទៃពោះ

ការប្រើអំបោះសម្អាតធ្មេញ និងដុសសម្អាតធ្មេញ ព្រមទាំងជួបពេទ្យធ្មេញទៀងទាត់ទៀតនោះ អាចជួយដោះស្រាយបញ្ហាខាងលើបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង