ការគេងប្រកបដោយផាសុកភាពអាចជារឿងពិបាកមួយសម្រាប់ពេលមានផ្ទៃពោះ ជាពិសេសក្នុងពេលផ្ទៃពោះធំហើយ។ ខ្នើយពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះប្រហែលជាជួយឲ្យអ្នកគេងនៅពេលយប់បានយ៉ាងលក់ស្រួល។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការជ្រើសរើសខ្នើយអ្នកមានផ្ទៃពោះ៖
- ចាប់ផ្តើមប្រើប្រាស់ខ្នើយបន្ថែមដែលអ្នកធ្លាប់មាន។ គ្រាន់តែអ្នកដាក់វាតាមកន្លែងខុសៗគ្នាដើម្បីជួយទ្រទ្រង់នូវរាងកាយដែលអ្នកត្រូវការប៉ុណ្ណោះ
- ចូរដាក់ខ្នើយនៅចន្លោះជង្គង់នៅពេលអ្នកគេងនៅខាងឆ្វេង។ ចូរដាក់ខ្នើយបន្ថែមនៅខាងក្រោយខ្នងដើម្បីកុំឲ្យរមៀលមកខាងស្នាំងវិញ
- ចូរដាក់ខ្នើយមួយផ្សេងទៀតនៅក្រោមពោះដើម្បីផ្តល់ការទ្រទ្រង់ពោះបន្ថែម
- បើសិនជាការធ្វើបែបនេះហើយមិនអាចជួយបានទៀត អ្នកគួរតែទៅហាងលក់ខ្នើយពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះតែម្តងទៅ៕