ការដែលមានប្រជ្រុយច្រើនកន្លែង ឬច្រើនគ្រាប់ ប្រហែលជាមានន័យថា អ្នកត្រូវបារម្ភអំពីជំងឺមហារីកស្បែកហើយ។ ការពិនិត្យស្បែករកមើលការប្រែប្រួល និងអាការៈព្រមានរបស់ជំងឺមហារីកស្បែកជាញឹកញ៉ាប់ប្រហែលជាជួយបំបាត់ការបារម្ភ ឬភ័យខ្លាចរបស់អ្នកបាន។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការពិនិត្យប្រជ្រុយ៖

  • ពិនិត្យមើលស្បែកជាទៀងទាត់ ដើម្បីវាយតម្លៃទៅលើប្រជ្រុយទាំងអស់ដែលអ្នកមាន។ ចូរកមើលការប្រែប្រួលផ្សេងៗ ឬប្រជ្រុយដែលមើលទៅខុសធម្មតា
  • ទៅជួបពេទ្យសើស្បែកបើសិនជាប្រជ្រុយអ្នកស្រាប់តែហូរឈាម រមាស់ ឬប្រែប្រួល
  • មិនត្រូវគេងអាំងថ្ងៃឡើយ
  • ចូរប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យគ្រប់ពេលដែលចេញទៅខាងក្រៅផ្ទះ
  • ចូរទៅជួបពេទ្យសើស្បែកបើសិនជាអ្នកមានប្រជ្រុយលើសពី ១០០ ឬមានផ្នែកណាមួយនៃរាងកាយត្រូវបានគ្របដណ្តប់ដោយស្នាមខ្មៅៗខ្លាំង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង