ដោយ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​ចាស់​ៗ​ទំនងជា​មាន​និន្នាការ​សម្លាប់​អ្នកជំងឺ​របស់​ខ្លួន​ដោយសារ​តែ​ជំនាញ​វេជ្ជសាស្ត្រ​របស់​ពួក​គាត់​មានការ​ថយ​ចុះ ឬ​មិន​មាន​បច្ចុប្បន្នភាព​។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ពី ធ្វើការ​សង្កេត​លើ​អ្នកជំងឺ​ប្រមាណ ០,៧៥​លាន​នាក់ ហើយ​គេ​រក​ឃើញ​ថា អ្នកជំងឺ​ទាំង​អស់នោះ​ដែល​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ដោយ​គ្រូពេទ្យ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ ត្រូវ​បាន​គេ​រក​ឃើញ​ថា មានឱកាស​ស្លាប់​ក្នុង​រយៈពេល​មួយ​ខែ ខ្ពស់​ជាង​គ្រូពេទ្យ​ដែល​វ័យក្មេង​អាយុ​តិច​ជាង ៤០​ឆ្នាំ​។

ធម្មតា​ទាំង​ប្រទេស​យើង និង​ប្រទេស​នានា​ជុំវិញ​ពិភពលោក​តែងតែមាន​ជំនឿ​ថា ឲ្យ​តែ​គ្រូពេទ្យ​ចាស់​ៗ​ច្រើន​តែ​ផ្តល់​ការ​ថែទាំ និង​ព្យាបាល​ជំងឺ​ល្អ​ជាង​គ្រូពេទ្យ​ក្មេង​ៗ​ដោយសារ​តែ​មានបទពិសោធន៍​ច្រើន​ជាង​។

ប៉ុន្តែ តាម​ការ​សិក្សា​ថ្មី​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន British Medical Journal បាន​បញ្ជាក់​ថា គ្រូពេទ្យ​ដែល​ទើបតែ​ជាប់​ឈ្មោះ​ជា​គ្រូពេទ្យ​ថ្មី និង​គ្រូពេទ្យ​ដែល​ស្ថិត​ក្នុង​ការ​រៀនសូត្រ​បន្ថែម​ថ្មី​ៗ តែងតែ​មានការ​សម្រេចចិត្ត​ប្រកបដោយ​សុវត្ថិភាព​ជាង​។

ចំពោះ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Harvard វិញ បាន​រក​ឃើញ​ថា រាល់​អ្នកជំងឺ ៧៧​នាក់​ដែល​ត្រូវ​បាន​ព្យាបាល​ដោយ​គ្រូពេទ្យ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ ឃើញ​ថា មាន​អ្នកជំងឺ​តិចតួច​ណាស់​ដែល​ស្លាប់​ក្នុង​រយៈពេល​ព្យាបាល ៣០​ថ្ងៃ ហើយ​វា​ក៏​ដូច​គ្នា​នឹង​ចំនួន​អ្នកជំងឺ​ដែល​ត្រូវ​បាន​គ្រូពេទ្យ​វ័យក្មេង​តិច​ជាង ៤០​ឆ្នាំ​ព្យាបាល​ដែរ​។

ការ​សិក្សា​ថ្មី​ដែល​ធ្វើ​ទៅ​លើ​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​អ្នកជំងឺ​នោះ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ទៀត​ថា មានឱកាស​ស្លាប់​ខ្ពស់​ដែរ នៅ​ពេល​ពួក​គេ​ត្រូវ​បាន​ព្យាបាល​ដោយ​គ្រូពេទ្យ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​។

យ៉ាងណាមិញ សម្រាប់​គ្រូពេទ្យ​ចាស់​ៗ​ច្រើន​តែ​មិនសូវ​មានចំណេះ​ដឹង និង​បទ​ពិសោធន៍​ច្រើន ហើយ​ជំនាញ​តាមដាន​អាកា​រៈ​ជំងឺ​វិញ​ក៏​ប្រហែលជា​មិន​មាន​បច្ចុប្បន្នភាព​ដែរ​។ ដូច្នេះ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ ចង់​ណែនាំ​ថា ការ​បន្ត​អប់រំ​ខាង​ការងារ​វេជ្ជសាស្ត្រ​ទៀត​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ជីវិត​អាជីព​ជា​គ្រូពេទ្យ ដោយ​មិន​ខ្វល់​ពី​អាយុ និង​បទ​ពិសោធន៍​នោះ​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង