បើសិនជា​អ្នក​ឃើញ ជំងឺមហារីក​ក្នុង​ដំណាក់កាល​ភ្លាម​ៗ នោះ​អ្នក​អាច​នឹង​រួច​ផុត ពី​សេចក្តីស្លាប់​បាន​ច្រើន​។ ដូច្នេះ យក​ល្អ អ្នក​ត្រូវ​តែ​ដឹង​ថា​តើ ជំងឺមហារីក​អាច​នឹង​មាន​អាកា​រៈ​អ្វីខ្លះ លើ​រាង​កាយ​មនុស្ស​យើង មុន​ពេល​វា​រាលដាល ទៅ​សរីរាង្គ​ផ្សេង​ៗ ឬ​ដំណាក់កាល​ពិបាក​ព្យាបាល​។

ជា​ទូទៅ បើសិនជា​អ្នក​ក្តៅខ្លួន ឈឺ​រាង​កាយ ឬ​ស្រក​ទម្ងន់ ច្រើន​ជាង ៣ ខែ វា​អាច​ជា​សញ្ញា​សង្ស័យ របស់​ជំងឺមហារីក​ដែរ​។ ករណី​ខ្លះ ការ​អស់កម្លាំង​រ៉ាំរ៉ៃ ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់ ដោយសារ​តែ​ខួរឆ្អឹង មិន​អាច​ផលិត​គ្រាប់​ឈាមក្រហម​បាន​គ្រប់គ្រាន់ ដែល​ជា​ហេតុ​នាំ​ឲ្យ​អេ​ម៉ូ​គ្លូ​ប៊ី​ន​ថយ​ចុះ និង​អស់កម្លាំង​។ ដោយសារ​តែ​ជំងឺមហារីក មាន​ច្រើន​ប្រភេទ និង​រោគ​សញ្ញា​ខុស​ៗ​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​នោះ វា​អាច​នឹង​ពិបាក ក្នុង​ការ​បង្កើត​ជា​រោគ​សញ្ញា របស់​វា​ខ្លាំង​ណាស់​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាងក្រោម​នេះ គឺជា​អាកា​រៈ​មួយ​ចំនួន របស់​ជំងឺមហារីក ដែល​កើត​មាន​ជា​ញឹកញាប់ ហើយ​ក៏​ត្រូវ​ចង់​ចាំ​ផង​ដែរ​។

  1. ​រាក​រូស​
  2. ​ក្អក និង​មាន​សម្លេង​ស្អជាប់​រហូត ទោះបីជា​ប្រើ​ថ្នាំ​ផ្សះ​ហើយ​ក៏​ដោយ​
  3. ​លាមក​មាន​ឈាម​
  4. ​ឈាម​តាម​ទឹកនោម​
  5. ​ដំបៅ​ក្នុង​មាត់​មិន​ព្រម​ជា​
  6. ​ធ្លាក់​ឈាមរដូវ​យូរ​
  7. ​មាន​ឈាម​ក្នុង​កំហាក ឬ​ស្លេស​
  8. ​ឡើង​លឿង​លើ​ស្បែក​ម្តង​ហើយ​ម្តងទៀត​
  9. ​មាន​ដុំ​ក្នុង​សុដន់​
  10. ​ទំហំ​ប្រជ្រុយ​ប្រែប្រួល​៕