ទារកដែលទើបតែកើត អ្នកម្តាយគួរតែប្រយ័ត្នពីសម្លៀកបំពាក់ដែលឲ្យគេស្លៀកពាក់ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូន។ តើមានខោអាវអ្វីមិនគួរឲ្យកូនស្លៀកពាក់ទៅ?
- អ្នកម្តាយមិនគួរទិញខោអាវដែលដាច់ពីគ្នាទេ មានន័យថា ឈុតដែលមានអាវផ្សេង និងខោផ្សេង ព្រោះពេលដែលទារកទើបតែកើត អាចនឹងត្រូវប្តូរខោទឹកនោមញឹកញាប់។ នៅពេលដែលស្លៀកខោឲ្យកូន នឹងធ្វើឲ្យអ្នកម្តាយពិបាកក្នុងការប្តូរខោទឹកនោមឲ្យកូនខ្លាំងណាស់ ហើយក៏មិនសូវមានខោដែលត្រូវនឹងទំហំចង្កេះរបស់ទារកដែលទើបតែកើតដែរ។ ដូចនេះ អ្នកម្តាយមិនគួរទិញឈុតបែបនឹងឲ្យកូនស្លៀកពាក់ឡើយ។
- អ្នកម្តាយមិនគួរទិញឈុតដែលមានជាប់ទាំងស្រោមជើងឲ្យកូនស្លៀកទេ មានន័យថា ឈុតដែលរុំទាំងម្រាមជើងរបស់កូន ដោយមិនចាំបាច់ពាក់ស្រោមជើង។ ឈុតបែបនឹងគឺគ្រោះថ្នាក់ណាស់ អាចធ្វើឲ្យជើងរបស់កូនលូតលាស់មិនបានល្អ ដោយធ្វើឲ្យខូចទម្រង់។ ដូចនេះ បើអ្នកម្តាយចង់ទិញឈុតបែបនឹង អ្នកម្តាយគួរតែជ្រើសរើសឈុតណាដែលមិនរុំទាំងម្រាមជើង ហើយរាងរលុងបន្តិច ទើបមិនធ្វើឲ្យខូចរូបរាងរបស់កូន៕