ការបាក់ទឹកចិត្តក្រោយសម្រាលកូនរួចច្រើនតែកើតមាននៅចន្លោះពេលមួយខែ ទៅមួយឆ្នាំក្រោយពីសម្រាលកូនរួច។ មានស្ត្រីច្រើនណាស់ដែលយល់ថា កូនខ្លួនឯងគួរឲ្យស្អប់ ក្នុងរយៈពេលពីរបីថ្ងៃដំបូងក្រោយសម្រាលរួច។ អ្នកអាចនឹងមានអាការៈថា ចង់យំ ភ័យខ្លាច និងអារម្មណ៍មិនល្អតែម្តង។
នៅពេលអារម្មណ៍នៃកើតឡើង ហើយចេះតែបន្តអាក្រក់ទៅៗ វាអាចជាសញ្ញាមួយនៃការបាក់ទឹកចិត្តក្រោយសម្រាលហើយ។
មានអាការៈច្រើនណាស់ដែលអាចបញ្ជាក់ថាស្ត្រីជាម្តាយកំពុងតែបាក់ទឹកចិត្តក្រោយសម្រាលកូនរួច ហើយអាការៈមួយចំនួនដែលកើតមានជាញឹកញាប់នោះមានដូចជា៖
១-មានអារម្មណ៍មិនល្អសោះតែម្តង
២-មានអារម្មណ៍ថាខ្លួនជាម្តាយដែលមិនគ្រប់គ្រាន់ និងបរាជ័យ
៣-មានអារម្មណ៍អស់សង្ឃឹមសម្រាប់ថ្ងៃអនាគត
៤-មានអារម្មណ៍ថានឿយហត់ ពិបាកចិត្ត និងចង់តែយំ
៥-មានអារម្មណ៍ថាខ្លួនឯងអត់បានការ និងមានកំហុសជានិច្ច
៦-មានអារម្មណ៍តក់ស្លុត
៧-ពិបាកគេង គេយូរៗ ឬសុបិន្តអាក្រក់ច្រើន
៨-បារម្ភចំពោះកូនខ្លាំងក្លាជ្រុល
៩-ខ្លាចនៅម្នាក់ឯង ឬចេញទៅខាងក្រៅ
ករណីខ្លះ ស្ត្រីអាចនឹងមានអារម្មណ៍គិតអំពីការចាក់ចេញពីគ្រួសារ ឬបារម្ភក្រែងប្តីរបស់ខ្លួនចេញពីខ្លួន ឬឈប់ស្រឡាញ់ខ្លួន។ ពួកគេក៏អាចមានគំនិតមួយចង់ធ្វើរឿងគ្រោះថ្នាក់ចំពោះប្តី ឬកូនខ្លួនឯងដែរ។ ស្ថិតក្នុងកាលៈទេសៈបែបនេះ អ្នកគួរតែស្វែងរកជំនួយភ្លាមៗ៕