ឈើអែមជាគ្រឿងទេសមួយប្រភេទដែលមានក្លិនឈ្ងុយដែលត្រូវបានប្រើបន្ថែមរសជាតិ ក៏ដូចជាក្លិនក្នុងអាហារនិងភេសជ្ជៈមួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គ្រឿងទេសនេះក៏អាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាពផងដែរ។ ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការរួមបញ្ចូលឈើអែមក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. វាជួយកាត់បន្ថយមុន

នេះក៏ព្រោះតែឈើអែមមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរីអាចជួយព្យាបាលរោគមុន។ គ្រឿងទេសនេះអាចសម្លាប់បាក់តេរីនិងរោគផ្សិតដែលបង្កឱ្យមានស្នាមសំលាក ព្រមទាំងស្នាមជាំ។ ឈើអែមក៏ជាប្រភពដ៏ប្រសើរបំផុតមួយដែលជួយការពាររាងកាយពីការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរី។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺរ៉ាឌីកាល់សេរីបង្កការរលាកដល់ស្បែក ហើយនៅពេលបញ្ហានេះកើតឡើងរ​ន្ធញើសស្ទះនាំឱ្យកើតមុន។

២. វាជួយទប់ស្កាត់រោគសញ្ញានៃភាពចាស់តាមវ័យ

រ៉ាឌីកាល់សេរីក៏អាចរួមចំណែកបណ្ដាលឱ្យស្បែកចាស់មុនវ័យផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងឈើអែមពន្យឺតដំណើរការនៃភាពចាស់តាមវ័យដោយការពារកោសិកាពីការបំផ្លាញ។ ឈើអែមថែមទាំងជួយបង្កើនការផលិតកូឡាជែនទៀតផងដោយវាមានផ្ទុកសមាសធាតុដែលជួយបង្កើនកម្រិតនៃកូឡាជែន។

៣. វាមានលក្ខណៈសម្បត្តិប្រឆាំងការរលាក

អត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតនៃឈើអែម គឺប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ។ ដូច្នេះការទទួលទានឈើអែមជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសុខភាពផ្សេងៗដែលកើតឡើងដោយសារការរលាកក្នុងរាងកាយដូចជាឈឺក្បាល និងឈឺសន្លាក់ជាដើម។

៤. វាជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ការរួមបញ្ចូលឈើអែមក្នុងរបបអាហារអាចជួយរក្សាសុខភាពបេះដូងគួរឱ្យកត់សម្គាល់។ ការបន្ថែមឈើអែមក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយរាងកាយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ ឈើអែមក៏មានប្រសិទ្ធភាពគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមនិងខ្លាញ់មិនល្អទ្រីគ្លីសេរីដផងដែរ។

៥. វាជួយឱ្យស្រកទម្ងន់

ឈើអែមមានផ្ទុកសម្បូរជាតិសសៃជួយឱ្យឆាប់ឆ្អែមនិងឆ្អែតបានយូរ។ វាក៏ជួយពន្លឿនដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយដោយរាងកាយប្រើប្រាស់ថាមពលកាន់តែច្រើនដំណើរបំបែកគ្រឿងទេសនេះ។

៦. វាជួយធ្វើឱ្យការចងចាំកាន់តែប្រសើរឡើង

ឈើអែមជួយពន្យឺតដំណើរការនៃភាពចាស់តាមវ័យនៃខួរក្បាលនិងការពារកោសិកាខួរក្បាល។ វាក៏ជួយរំញោចដល់ផ្នែកមួយនៃខួរក្បាលដែលទាក់ទងនឹងការចងចាំ៕