ការធ្វើឱ្យកូនគេងលក់ស្រួកពិតជាសំខាន់ណាស់ ព្រោះបើកូនគេង ទើបអ្នកអាចគេងបាន។ដូចនេះគួរធ្វើដូចម្តេចទើបកូនអាចគេងលក់ស្រួលនោះ?
- អ្នកត្រូវតែឱ្យកូនមានទម្លាប់ល្អក្នុងការគេង ដោយមិនត្រូវពរគេដើម្បីលួងឱ្យគេគេងទេ ឬមានទម្លាប់អាក្រក់ផ្សេងៗទើបគេគេងឡើយ។
- អ្នកមិនត្រូវឱ្យកូនគេងច្រើនពេកទេនៅពេលព្រឹកនិងថ្ងៃ ព្រោះពេលយប់គេនឹងអាចរករឿងមិនគេងឡើយ។
- នៅពេលដែលកូនអ្នកបាន២ទៅ៣ខែហើយ អ្នកត្រូវតែកំណត់ម៉ោងឱ្យគេគេង នោះដល់ម៉ោងកូនអ្នកនឹងគេងលក់ដោយឯងហើយ អ្នកមិនចាំបាច់ហត់នឹងលួងគេទេ។
- អ្នកក៏អាចសាកល្បងអានរឿងនិទានឱ្យគេស្តាប់មុនពេលចូលគេងដែរ ព្រោះវាមិនត្រឹមតែធ្វើឱ្យកូនគេងលក់ស្រួល ថែមទាំងធ្វើឱ្យគេឆ្លាតទៀតផង៕