ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំថោះ

ឆ្នាំថោះ មានចរិតទន់ភ្លន់ និងមានចិត្តល្អ។ ថ្វីត្បិតតែនៅពេលក្មេងរងទុក្ខច្រើន ប៉ុន្តែពេលដែលអាយុកាន់តែច្រើន ទ្រព្យនឹងកាន់តែចូល ដោយចូលមិនឈប់ទេ។ ជាហេតុដែលធ្វើឲ្យគេមិនលំបាកទៀតឡើយ។

ឆ្នាំខាល

ឆ្នាំខាល ក្នុងពេលវ័យក្មេងរាងឆេវឆាវបន្តិច ដោយមិនបានគិតវែងឆ្ងាយទេ។ ប៉ុន្តែនៅពេលដែលអាយុកាន់តែកើន នឹងមានគំនិតចាស់ទុំច្រើន។ ជាហេតុដែលធ្វើឲ្យគេតែងប្រមូលបានទ្រព្យច្រើនទៅៗ។

ឆ្នាំវក

ឆ្នាំវក ចាប់ពីឆ្នាំក្រោយទៅ លាភល្អរបស់អ្នកនឹងអាចពន្យារពេលបានយូរ ដោយធ្វើឲ្យអ្នកអាចចំណេញលុយដល់ឆ្អែតតែម្តង។ ជាពិសេស មនុស្សអាក្រក់នឹងមិនហ៊ានចូលមករកអ្នកឡើយ៕