ជាធម្មតាបញ្ហាស្ងួតទ្វាមាសអាចកើតមានឡើងក្រោយពេលអស់រដូវ ហើយស្ថានភាពនេះបង្កការឈឺចាប់និងអារម្មណ៍មិនស្រួលដោយរាងកាយមិនអាចផលិតអ័រម៉ូន estrogen បានគ្រប់គ្រាន់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាស្ត្រីវ័យក្មេងមិនទាន់ឈានដល់វ័យអស់ដូវក៏អាចជួបប្រទះអាការៈនេះផងដែរដោយសារឥទ្ធិពលនៃថ្នាំមួយចំនួន អតុល្យភាពអ័រម៉ូន ឬសូម្បីតែបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធភាពស៊ាំរាងកាយរបស់ពួកគេ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh ឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាស្ងួតទ្វារមាសតាមបែបធម្មជាតិ ៖

១. ធ្វើលំហាត់ប្រាណជាប្រចាំ

អ្នកចាំបាច់គួរធ្វើលំហាត់ប្រាណជាប្រចាំដើម្បីរក្សាបាននូវលំហូរឈាមប្រសើរគ្រប់គ្រាន់ពេញក្នុងរាងកាយ។ លើសពីនេះទៅទៀតការធ្វើលំហាត់ប្រាណក៏ជួយគ្រប់គ្រងការផលិតផលអ័រម៉ូនផងដែរ។ ហើយអ្វីដែលសំខាន់នោះ គឺការរក្សាបាននូវតុល្យភាពនៃអ័រម៉ូន testosterone និង estrogen ជួយទប់ស្កាត់ ក៏ដូចជាកាត់បន្ថយភាពស្ងួតនៃទ្វារមាស។ ការធ្វើលំ់ហាត់ប្រាណទៀងទាត់ក៏រំញោចក្រពេញ ព្រមទាំងអូវែដើម្បីប្រយុទ្ធប្រឆាំងនឹងភាពស្ងួតផងដែរ។

២. បង្កើនការទទួលទានអាហារសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អ

អ្នកអាចទប់ស្កាត់ និងដោះស្រាយបញ្ហាស្ងួតទ្វារមាស់តាមរយៈអាហារដែលអ្នកទទួលទាន។ ដូច្នេះដើម្បីជាការប្រសើរចូរបន្ថែមអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អដូចជាត្រីសម្បូរខ្លាញ់ គ្រាប់ផ្កាឈូករ័ត្ន ឬគ្រាប់ល្ពៅក្នុងរបបអាហារប្រចាំថ្ងៃ។

៣. ទទួលទានទឹកប្រទាលកន្ទុយក្រពើ

អ្នកអាចទទួលទានទឹកប្រទាលក្រពើស្រស់ ១ ពែងជាប្រចាំដើម្បីជួយដោះស្រាយបញ្ហាស្ងួតទ្វារមាសពីខាងក្នុងមកក្រៅ។

៤. កុំរំលងអាហារមានផ្ទុកសមាសធាតុ phytoestrogens

phytoestrogens ជាសមាសធាតុដែលដើរតួស្រដៀងនឹងអ័រម៉ូន estrogen ក្នុងរាងកាយ។ ប្រភពដ៏ប្រសើរនៃ phytoestrogens រួមមានសណ្ដែកសៀង គ្រាប់ធញ្ញជាតិ គ្រាប់ពូជ និងតៅហ៊ូជាដើម។ ការស្រាវជ្រាវបានបង្ហាញថា phytoestrogens ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពប្រសើរឡើងនៃភាពស្ងួតទ្វារមាស។

៥. ខោទ្រនាប់

អ្នកគួរជ្រើសរើសខោទ្រនាប់ដែលធ្វើឡើងពី cotton ដែលជួយធ្វើឱ្យលំហូរខ្យល់ចេញចូលមានលក្ខណៈប្រសើរឡើងនិងអនុញ្ញាតឱ្យទ្វារមាសអាចដកដង្ហើមបានមិនហប់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង