អាហារ​ហិ​រ​គ្រប់យ៉ាង​ណ​ដែល​អ្នក​ញ៉ាំ​មិន​មាន​គ្រោះថ្នាក់​អ្វី​ចំពោះ​ទារក​ឡើយ​នៅ​ពេល​អ្នកមាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​កូន​។ ក្នុង​ពេល​មាន​ផ្ទៃពោះ មាន​ចំនួន​អាហារ​តិចតួច​នា​ស់​ដែល​អាច​ជ្រៀប​ចូល​ទៅ​ក្នុង​ទឹកភ្លោះ​បាន​។ អាហារ​ហឹរ​ក៏​មិន​អាច​ធ្វើ​ឲ្យ​ប្រែប្រួល​អ្វី​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ​។

ទំនៀមទម្លាប់​ភាគច្រើន​ស្ទើរតែ​គ្រប់​ប្រភេទ​បាន​និយាយ​អំពី​ជំនឿ​របប​អាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ជាក់​ស្តែក​ទំនៀមទម្លាប់​ខ្មែរ​យើង​តែ​ម្តង​និយាយ​ថា កាលណា​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​ហឹរ​ដើម្បី​ឲ្យ​រាង​កាយ​ក្តៅ និង​ងាយស្រួល​ដល់​ការ​សម្រាលកូន ហើយ​ជំនឿ​នេះ​ក៏​មិនមែន​មាន​តែ​ក្នុង​ប្រទេស​យើង​ដែរ​។

តើ​អ្នកជា​ស្ត្រី​មាន​ផ្ទៃពោះ​ដែឡ​មាន​សុខភាព​ល្អ ដោយ​មិន​មាន​បញ្ហា​ក្រពះ​ពោះវៀន​ហើយ​ឬ​នៅ? បើសិនជា​គ្មាន​បញ្ហា​នេះ​ទេ អ្នក​អាច​ញ៉ាំ​អាហារ​អ្វី​ៗ​ក៏​បាន​ដែរ​ឲ្យ​តែ​ញ៉ាំ​កើត​។ ប៉ុន្តែ​បើសិនជា​អ្នក​ងាយ​នឹង​មាន​បញ្ហា​ក្រពះ​ពោះវៀន​មុន​ពេល​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​បន្តិច​ចំពោះ​អាហារ​ហឹរ​។

ខាងក្រោម​នេះ​គឺជា​អាកាៈ​អវិជ្ជមាន​នៃ​ការ​មាន​ផ្ទៃពោះ និង​ឥទ្ធិពល​របស់​អាហា​រហឹរ​៖
•​ ​អាច​ជំរុញ​ដល់​ការ​ចាញ់កូន​កាន់តែខ្លាំង​
•​ ​ស្ត្រី​អាច​ជួប​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​កាន់តែខ្លាំង និង​ក្រហាយ​ដើមទ្រូង​ញឹកញាប់​
•​ ​មាន​ជំងឺ​ច្រាល​អាហារ​ចេញពី​ក្រពះ​មក​បំពង់ក (GERD)

សរុបសេចក្តី​មក អត្ថបទ​នេះ​មិនមែន​ហាម​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​ចៀសវាង​ការ​ញ៉ាំ​អាហា​រហឹរ​នោះទេ ប៉ុន្តែ​អ្នក​អាច​ញ៉ាំ​បាន​ធម្មតា ដោយ​គ្រាន់តែ​តាមដាន​នូវ​ប្រតិកម្ម​របស់​រាង​កាយ​ចំពោះ​អាហារ​ទាំងនោះ​ផង​។ បើសិន​ជា​អ្នក​មាន​បញ្ហា គួរណា​កាត់បន្ថយ​កុំ​ញ៉ាំ​ច្រើនពេក​៕