គ្រូពេទ្យ​ប្រហែលជា​អាច​រក​ឃើញ​ថា​អ្នកជំងឺ​មាន​ជំងឺមហារីក​ឈាមស​រ៉ាំរ៉ៃ​បាន​តាម​រយៈ​ការ​ធ្វើតេស្ត​ឈាម មុន​ពេល​ចេញ​រោគ​សញ្ញា​។ បើសិនជា​រឿង​នេះ​កើតឡើង ឬ​មាន​រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​មាន​ជំងឺមហារីក​ឈាមស អ្នក​ប្រហែលជា​ត្រូវធ្វើ​រោគវិនិច្ឆ័យ​បាន​តាម​រយៈ​ការ​ធ្វើតេស្ត​ដូច​ខាងក្រោម​នេះ​៖

ការ​ពិនិត្យ​លើ​រាង​កាយ​៖ គ្រូពេទ្យ​នឹង​រក​មើល​សញ្ញា​រាង​កាយ​នៃ​ជំងឺមហារីក​ឈាមស​ដូច​ជា ស្បែក​ស្លេក​, និង​ហើម​កូនកណ្តុរ​, ថ្លើម​រីក និង​អណ្តើក​រីក​។
តេស្ត​ឈាម​៖ តាម​រយៈ​ការ​មើល​ឈាម គ្រូពេទ្យ​អាច​កំណត់​ដឹង​បើសិនជា​អ្នកមាន​កម្រិត​គ្រាប់​ឈាមសរ ឬ​ផ្លា​កែ​ត​មិនធម្មតា​។
តេស្ត​ខួរឆ្អឹង​៖ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយធ្វើ​ការ​បូម​ខួរឆ្អឹង​ក្នុង​សន្លាក់​ត្រគៀក​ទៅ​ពិនិត្យ​។ ខួរឆ្អឹងខ្នង​នឹង​ត្រូវ​បូម​យក​ទៅ​ពិនិត្យ​តាម​រយៈ​ការ​ប្រើ​ម្ជុល​ដ៏​តូច​មួយ​។ ចំពោះ​ខួរឆ្អឹង​ដែល​បូម​រួច​នឹង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពិសោធន៍​ដើម្បី​រក​មើល​កោសិការ​មហារីក​គ្រាប់​ឈាមស​។ ការ​ធ្វើតេស្ត​ពិសេស​ៗ​របស់​ជំងឺមហារីក​គ្រាប់​ឈាមស​ប្រហែលជា​ប្រើប្រាស់​ដើម្បី​កំណត់​អំពី​ជម្រើស​នៃ​ការ​ព្យាបាល​។

អ្នក​ប្រហែលជា​ត្រូវធ្វើ​តេស្ត​បន្ថែម​ទៀត​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​អោយ​បាន​ច្បាស់ និង​ប្រភេទ​របស់​វា ព្រមទាំង​ការ​រីក​រាល​ក្នុង​ខ្លួន​ផង​ដែរ​។ ប្រភេទ​នៃ​ជំងឺមហារីក​គ្រាប់​ឈាមស​ត្រូវ​បាន​កំណត់​ជា​ដំណាក់កាល ដើម្បី​អាច​ដឹង​អំពី​ភាព​ធ្ងន់ធ្ងរ​របស់​វា​។ ដំណាក់កាល​ជំងឺមហារីក​គ្រាប់​ឈាមស​ជួយ​អោយ​គ្រូពេទ្យ​អាច​កំណត់​អំពី​គម្រោង​នៃ​ការ​ព្យាបាល​បាន​៕