ជំងឺរលាកថ្លើមប្រភេទ C គឺជាជំងឺមួយក្នុងចំណោមជំងឺរលាកថ្លើមជាច្រើនដែលបង្កឡើងដោយវីរ៉ុស ហើយជាទូទៅត្រូវបានគេចាត់ទុកថាជាជំងឺដ៏កាច់សាហាវ ។ វីរ៉ុស Hepatits C ឆ្លងតាមរយៈការប៉ះពាលឈាមរបស់អ្នកជំងឺ ជាពិសេសនៅពេលប្រើម្ជុលចាក់ថ្នាំញៀនរួមគ្នា ។
ជំងឺរលាកថ្លើមប្រភេទ C ត្រូវបានបង្កឡើងដោយវីរ៉ុស Hepatitis C Virus (HCV) ។ វីរ៉ុសប្រភេទនេះឆ្លងតាមរយៈការប៉ះពាល់ឈាមរបស់អ្នកជំងឺ ។
ឧទាហរណ៍៖
- ការចាក់បញ្ចូលឈាម និងការបណ្តុះសរីរាង្គមុនឆ្នាំ ១៩៩២៖ ចាប់តាំងពីឆ្នាំ ១៩៩២មក ការត្រូតពិនិត្យឈាមមានការរីកចំរើនគួរអោយកត់សំគាល់ ។ ប៉ុន្តែកាលពីមុនឆ្នាំ ១៩៩២វិញ យើងប្រហែលជាមិនអាចដឹងអំពីជំងឺរលាកថ្លើមប្រភេទ C នេះឆ្លងតាមរយៈការចាក់បញ្ចូលឈាម ឬ ការបណ្តុះសរីរាង្គនោះទេ ។
- ប្រើម្ជុលរួមគ្នា៖ វីរ៉ុស Hepatitis C Virus ក៏អាចចំលងតាមរយៈការប្រើម្ជុលរួមគ្នាជាមួយអ្នកជំងឺ នៅពេលចាក់ថ្នាំដែរ ។
- ទារកទើបនឹងកើត៖ ទារកមួយចំនួនតូចដែលសំរាល់ចេញពីម្តាយដែលមានជំងឺរលាកថ្លើមប្រភេទ C ក៏មានឆ្លងជំងឺនេះដែរក្នុងអំឡុងពេលកើត ។
- ការរួមភេទ៖ វាជាករណីកំរ ដែលវីរ៉ុស Hepatitis C ឆ្លងតាមរយៈការរួមភេទ ។
កត្តាប្រឈមមុខ
ការប្រឈមមុខរបស់អ្នកនៃជំងឺរលាកថ្លើមប្រភេទ C មានការកើនឡើងខ្ពស់ប្រសិនបើអ្នក៖
- អ្នកថែទាំសុខភាពដែលប្រឈមមុខនឹងឈាមរបស់អ្នកជំងឺ
- ធ្លាប់ចាក់ថ្នាំញៀន
- មានជំងឺអេដស៍
- ឆ្លាកសាក់លើដងខ្លួន ដែលធ្វើឡើតនៅក្នុងបរិដ្ឋានមិនស្អាត ហើយសំភារៈមិនបានសំលាប់មេរោគ
- ធ្លាប់បញ្ចូលឈាម ឬបណ្តុះសរីរាង្គមុនឆ្នាំ ១៩៩២
- ធ្លាប់ទទួលគ្រាប់ឈាមដែលកុំអោយឈាមកកមុនឆ្នាំ ១៩៨៧
- ធ្លាប់លាងឈាម
- កើតដោយម្តាយដែលមានជំងឺរលាកថ្លើមប្រភេទ C៕