មាន​មនុស្ស​ជា​ច្រើន​អាច​នឹង​មាន​បញ្ហា​បេះដូង​ដើរ​យឺត ឬ​ហៅ​ថា Bradycardia​។ ចំពោះ​មូលហេតុ​របស់​វា​វិញ​អាច​ចាប់ពី ការ​ខូចខាត​សាច់ដុំ​បេះដូង រហូត​ដល់​មាន​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​របស់​បេះដូង​។ ខណៈ​ពេល​ដែល​ចង្វាក់បេះដូង​ធម្មតា​លោត​ចាប់ពី ៦០ ទៅ​៩០​ដង​ក្នុង​មួយ​នាទី តែ​អ្នក​ដែល​មាន​បេះដូង​ដើរ​យឺត​នោះ​គឺ​តិច​ជាង ៣៥​ដង​ក្នុង​មួយ​នាទី​។ អ្នកខ្លះ​វិញ ទោះបីជា​បេះដូង​ដើរ​យឺត​ក៏​ដោយ​ក៏​គិត​ថា​ជា​រឿង​ធម្មតា​ដែរ​។ យ៉ាងណាមិញ មូលហេតុ​ដែល​នាំ​ឲ្យ​បេះដូង​ដើរ​យឺត​ជា​ញឹកញាប់​នោះ​មាន​ដូច​ជា​៖

Sinus Bradycardia
ស្ថិត​ក្នុង​ករណី​នេះ មាន​ន័យ​ថា​បង្គំ​អគ្គិសនី​ក្នុង​បេះដូង AV Node ជា​អ្នក​បង្កើត​ជា​ជំងឺ មាន​ន័យ​ថា វា​ធ្វើ​ឲ្យ​កាន់តែ​លំបាក​ក្នុង​ការ​ទាញ​ចរន្តអគ្គិសនី​ដើម្បី​ឲ្យ​បេះដូង​ច្របាច់​ឈាម​បាន​។ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ធ្លាក់​ចុះ​នៃ​ការ​ច្របាច់​របស់​បេះដូង​មក ៤៥​ដង​ក្នុង​មួយ​នាទី​។

ជំងឺ​លើ​បង្គំ​អគ្គិសនី AV Node
បើសិនជា​បង្គំ​អគ្គិសនី​នេះ​មិន​អាច​ទទួល​អគ្គិសនី​បាន​ទាល់តែ​សោះ តែ​ថត​បេះដូង​ខាងលើ​មាន​ចង្វាក់បេះដូង​ធម្មតា​ត្រឹម ៨០​ដង​ក្នុង​មួយ​នាទី និង​ថត​បេះ​ដូ​អ​ខាងក្រោម​បង្ហាញ​ចង្វាក់បេះដូង​តែ ៤០​ដង​ក្នុង​មួយ​នាទី នោះ​ចង្វាក់បេះដូង​ទាំងអស់​គឺ​ទាប​ហើយ​។ ដូច្នេះ​រាល់​ការ​ខូចខាត​បង្គំ​អគ្គិសនី​មួយ​នេះ នឹង​ធ្វើ​ឲ្យ​បេះដូង​ដើរ​យឺត

Complete Heart Block
ជំងឺ​ណេះ​កើតឡើង​ដោយសារ​តែ​ការ​ខូចខាត​ទាំងឡាយ​ណា​ដែល​កើត​មាន​លើ​សាច់ដុំ​បេះដូង ឬ​មានការ​ស្ទះ​ដល់​សរសៃឈាម​អាក់ទែ​ដោយសារ​តែ​ការ​គាំងបេះដូង ឬ​ជំងឺ​សរសៃឈាម​បេះដូង​។ ករណី​ខ្លះ បើសិនជា​ជា​ថត​បេះដូង​ខាងក្រោម​ធ្វើការ​ច្របាច់​មិន​បាន​ល្អ​ទេ​ដោយសារ​តែ​មាន​បញ្ហា​លើ​បង្គំ​អគ្គិសនី AV Node វា​នឹង​នាំ​ឲ្យ​កើតជា​ជំងឺ Complete Heart Block និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​បាន​ទៀត​។

មាន​ដុំ​សាច់​ក្នុង​ខួរក្បាល
ថ្វី​ត្បិត​តែ​វា​ជា​រឿង​ដ៏​កម្រ​ក៏​ដោយ តែ​ការ​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​ក៏​អាច​នាំ​ឲ្យ​បេះដូង​ដើរ​យឺត​បាន​ដែ​ឬ​។ បើសិនជា​មាន​សម្ពាធ​ក្នុង​ខួរក្បាល​កើនឡើង​ដោយសារ​តែ​កោសិកា​មហារីក​មែន នោះ​វា​អាច​នឹង​បន្ថយ​សម្ពាធ​ទៅ​លើ​ចង្វាក់បេះដូង រហូត​ដល់​បេះដូង​ដើរ​យឺត​តែ​ម្តង​។

កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត
មែនហើយ ការ​លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ធ្វើ​ឲ្យ​បេះដូង​ដើរ​ញ៉ាប់ តែបើ​ខ្វះ​វិញ​នឹង​ធ្វើ​ឲ្យ​បេះដូង​ដើរ​យឺត​។ រឿង​នេះ​ដោ​សយារ​តែ​ឥទ្ធិពល​នៃ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ចំពោះ​បង្គំ​អគ្គិសនី Sinus Node ដែល​ធ្វើ​ឲ្យ​ថត​បេះ​ដូ​អ​ខាងក្រោម​លោត​តិច​ទៅ​ៗ​ពី ៤០ ទៅ​៥០​ដង​ក្នុង​មួយ​នាទី​ប៉ុណ្ណោះ​។ ហើយ​ការ​ព្យាបាល​លើ​ករណី​នេះ គឺ​អាស្រ័យ​ទៅ​លើ​ការ​ព​ញ​យា​បាល​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ដែរ​។

ការ​ប្រើ​ថ្នាំ
ករណី​ខ្លះ ការ​ប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​បេះដូង ឬ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ដូច​ជា ពពួក Beta-blocker និង ប្រឆាំង​បេះដូង​លោត​ខុសធម្មតា អាច​ធ្វើ​ឲ្យ​បេះដូង​ដើរ​យឺត​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង