នៅ​ពេល​អ្នក​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​អំពី​ជំងឺ​បាក់ទឹកចិត្ត សំណួរ​ភាគច្រើន​បំផុត ដែល​គ្រូពេទ្យ​សួរ​នោះ​តែងតែមាន​ថា តើ​អ្នក​គេង​គ្រប់គ្រាន់​អត់? ឬ​មិន​ចូល​ចិត្ត​អ្វី ដែល​ធ្លាប់​ធ្វើ​ពី​មុន​អត់? ឬ​មាន​អារម្មណ៍​ថា ពិបាកចិត្ត​ជាប់​រហូត​អត់?

យ៉ាងណាមិញ តាម​ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក ចំពោះ​ទំនាក់ទំនង​រវាង​ការ​បាក់ទឹកចិត្ត និង​រោគ​សញ្ញា​នៃ​ការ​ឈឺចាប់​តែ​គ្មាន​របួស ឬ​ជំងឺ (Somatic Symptoms) បាន​រក​ឃើញ​ថា អ្នកជំងឺ​ចំនួន ១ ១៤៦ នាក់ ដែល​មាន​បញ្ហា​បាក់ទឹកចិត្ត គឺ​មាន​រោគ​សញ្ញា​ឈឺក្បាល ទល់លាមក អស់កម្លាំង ឬ​ឈឺចង្កេះ រហូត​ដល់ ៦៩ ភាគរយ​ឯណោះ​។
បើសិនជា​អ្នក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​រោគ​សញ្ញា​លើ​រាង​កាយ​ដូច​ខាងក្រោម​នេះ មាន​ន័យ​ថា​អ្នក​ទំនងជា​អាច​មានឱកាស កើត​ជំងឺ​បាក់ទឹកចិត្ត​ច្រើន​ហើយ​។ រោគ​សញ្ញា​រាង​កាយ​ទាំងនោះ អាច​មាន​ដូច​ជា ៖

១- ឈឺក្បាល​បែប​ប្រកាំង
២- មាន​បញ្ហា​ក្រពះ​ពោះវៀន​ដូច​ជា រាករូស ទល់លាមក រលាក​ពោះវៀន​ជាដើម
៣- ឈឺសន្លាក់
៤- ឈឺទ្រូង
៥- អស់កម្លាំង
៦- វិលមុខ​៕