តើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺថប់បារម្ភនិងពិបាកក្នុងការគេងលក់បានស្កប់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់អាការៈនៃជំងឺថប់បារម្ភនិងគេងមិនលក់ ៖
១. បង្កើនការទទួលទានអាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣
ពេលខ្លះអាហារដែលពួកយើងទទួលទានអាចដើរតួនាទីចំពោះបញ្ហាថប់បារម្ភ ឬពិបាកក្នុងការគេងផងដែរ។ ដូច្នេះប្រសិនបើអ្នកចង់កាត់បន្ថយអាការៈបៃជំងឺថប់បារម្ភនិងពិបាកក្នុងការគេងលក់ ចូរព្យាយាមទទួលទានអាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្កា ៣។ មិនត្រឹមតែចាំបាច់សម្រាប់រក្សាសុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែអាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏ល្អសម្រាប់បំបាត់ថប់បារម្ភផងដែរ។ ប្រភពដ៏ប្រសើរបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ គឺត្រីសម្បូរខ្លាញ់ ស៊ុត និងគ្រាប់ធញ្ញជាតិ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានច្រើនពេកឡើយ។
២. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយឱ្យអ្នកមានអារម្មណ៍ល្អរីករាយផងដែរ។ នោះក៏ព្រោះតែខួរក្បាលពោរពេញទៅដោយអ័រម៉ូនរីករាយនៅពេលអ្នកធ្វើលំហាត់ប្រាណណាមួយ។ សកម្មភាពរាងកាយភាគច្រើនអាចរាប់ជាទម្រង់នៃលំហាត់ប្រាណ ដូច្នេះហើយទើបការដើរ ឬគ្រាន់តែរត់ត្រឹកៗជំនួសការអង្គុយ ឬគេងអាចជួយលើកអារម្មណ៍របស់អ្នកជៀសផុតពីអាការៈនៃជំងឺថប់បារម្ភ។ វាក៏ជាគំនិតដ៏ប្រសើរបំផុតមួយដែរក្នុងការចំណាយពេលនៅក្រោម ឬត្រូវពន្លឺព្រះអាទិត្យខ្លះ ក៏ព្រោះវាជាប្រភពដ៏ល្អនៃវីតាមីន D សារធាតុចិញ្ចឹមដ៏ចាំបាច់មួយសម្រាប់រក្សាអារម្មណ៍ស្រស់ស្រាយ។
៣. ធ្វើសមាធិ
ការធ្វើសមាធិជាប្រចាំនឹងធ្វើឱ្យអ្នកឆាប់គេងលក់ដោយវាជាវិធីដ៏ល្អដើម្បីបំបាត់ទុក្ខ ឬការគិតអវិជ្ជមាន។ ចិត្តស្ងប់នឹងជួយឱ្យអ្នកអាចគេងបានស្កប់គ្រប់គ្រាន់។ ហើយការធ្វើសមាធិជាវិធីដ៏ល្អបំផុតមួយសម្រាប់ភាពស្ងប់សុខក្នុងចិត្តនិងកាត់បន្ថយភាពតានតឹង ព្រមតាំងថប់បារម្ភបានយ៉ាងប្រសើរ។ ចូរចំណាយពេលពី ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃទៅអង្គុយកន្លែងស្ងាត់ ហើយធ្វើការសមាធិផ្ដោតអារម្មណ៍លើការដកដង្ហើមចេញចូលមួយៗជ្រៅបណ្ដោយចិត្ត។
៤. ទទួលទានតែផ្កា chamomile
អ្នកអាចបន្ថយកម្រិតនៃភាពស្ត្រេសនិងថប់បារម្ភ ហើយឆាប់គេងលក់បានស្កប់តាមរយៈការទទួលទានតែផ្កា chamomile មួយពែង។ ភេសជ្ជៈនេះអាចជួយផ្ដល់ភាពធូរស្រាលដល់ចិត្តនិងរាងកាយ។
៥. តែផ្កាឡាវ៉េនដឺ
ចូរសាកល្បងទទួលទានតែផ្កាឡាវ៉េនដឺមួយពែងប្រសិនបើអ្នកជួបប្រទះបញ្ហាថប់បារម្ភ។ ដូចបានលើកឡើងខាងលើ តែផ្កាឡាវ៉េនដឺមានប្រសិទ្ធភាពជួយឱ្យស្ងប់អារម្មណ៍។ ម្យ៉ាងវិញទៀតភេសជ្ជៈនេះគ្មានផ្ទុកជាតិកាហ្វេអ៊ីនដែលធ្វើឱ្យស្ថានភាពនៃបញ្ហាថប់បារម្ភកាន់តែធ្ងន់ធ្ងរឡើយ។ ការទទួលទានតែផ្កាឡាវ៉េនដឺមុនពេលចូលគេងក៏នឹងជួយឱ្យអ្នកឆាប់គេងលក់បានយ៉ាងឆាប់រហ័ស ហើយស្ងប់អារម្មណ៍ទៀតផង៕