បញ្ហាឈឺចាប់សាច់ដុំអាចបណ្ដាលមកពីមូលហេតុជាច្រើនរួមបញ្ចូលទាំងការរបួស ការប្រើប្រាស់ខ្លាំងពេក ការធ្វើលំហាត់ប្រាណ បញ្ហាលំហូរឈាម កង្វះជាតិរ៉ែដូចជាកាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម កង្វះជាតិទឹកក្នុងរាងកាយនិងឥទ្ធិពលនៃការប្រើប្រាស់ឱសថមួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែបើចង់បន្ថយ ឬបំបាត់អាការៈឈឺចាប់ក៏មិនពិបាកដែរ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីអាហារមួយចំនួនដែលមានប្រសិទ្ធភាពជួយដោះស្រាយបញ្ហាឈឺចាប់សាច់ដុំឆាប់រហ័ស ៖
១. ប៉េងប៉ោះ
ក្រៅពីរួមបញ្ចូលប៉េងប៉ោះក្នុងរបបអាហារ អ្នកក៏អាចទទួលទានទឹកប៉េងប៉ោះស្រស់ក្រោយពេលធ្វើលំហាត់ប្រាណដើម្បីបំបាត់អាការៈឈឺសាច់ដុំបានឆាប់រហ័ស។ នេះក៏ព្រោះតែប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយសម្រាលការឈឺចាប់។
២. ត្រីសាលម៉ុន
អ្នកគួរចាំបាច់រួមបញ្ចូលត្រីជាប្រចាំក្នុងរបបអាហារ ជាពិសេសប្រសិនបើអ្នកចង់ពន្លឿនភាពជាសះស្បើយនៃសាច់ដុំ ខណៈដែលអាហារនេះមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣។
៣. គីមឈី
អាហារនេះអាចជួយសម្រួលការរំលាយអាហារដូច្នេះទើបសាច់ដុំអាចទទួលបានសារធាតុចិញ្ចឹមចាំបាច់ពេញលេញដើម្បីជាសះស្បើយ។
៤. ស៊ុត
ក្រៅពីមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ស៊ុតក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតអាមីណូ leucine ដែលធម្មតាមានក្នុងទឹកដោះគោ។ អាស៊ីតអាមីណូនេះចាំបាច់សម្រាប់សុខភាពសាច់ដុំ។
៥. គ្រាប់ធញ្ញជាតិ
ពិសេសគ្រាប់អាល់ម៉ុន ក្រៅពីត្រីនិងបន្លែ គ្រាប់ធញ្ញជាតិនេះក៏ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន។ អាលម៉ុនក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៦ ដែលដើរតួនាទីចាំបាច់សម្រាប់ភាពជាសះស្បើយនៃសាច់ដុំផងដែរ។
៦. រមៀត
សារធាតុ curcumin ក្នុងរមៀតជាអ្វីដែលធ្វើឱ្យគ្រឿងទេសនេះមានប្រយោជន៍ក្នុងការបំបាត់ភាពឈឺចាប់សាច់ដុំ។ curcumin ជួយបន្ថយការរលាកនិងទប់ស្កាត់ការខូចខាតនៃសាច់ដុំ ខណៈដែលពន្លឿនភាពជាសះស្បើយ៕