ដើម្បីលាងសម្អាតមុខតាមរបៀបធម្មជាតិ គឺមានន័យថាអ្នកកំពុងចៀសវាងប្រើប្រាស់ផលិតផលលាងសម្អាតមុខដែលផ្ទុកសារធាតុគីមី។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះថាតើក្រៅពីសាប៊ូ ឬហ្វូមលាងសម្អាតមុខដែលមានផ្ទុកសារធាតុគីមី អ្នកអាចប្រើប្រាស់ផលិតផលធម្មជាតិអ្វីដើម្បីសម្អាតនិងរក្សាសំណើមស្បែកមុខ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តធម្មជាតិលាងសម្អាតស្បែកមុខ ៖

១. ទឹកដោះគោស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកដោះគោឆៅ ឬស្រស់លើស្បែកមុខ ហើយទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អ្នកក៏អាចលាយទឹកឃ្មុំ ១ ស្លាបព្រាបាយ ជាមួយទឹកដោះគោស្រស់ ២ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ ចូលគ្នាឱ្យសព្វ សឹមលាបល្បាយលើស្បែកដែលសម្អាតស្អាត ហើយទុកចោលសម្រាប់រយៈពេល ១០ នាទី មុននឹងលាងសម្អាតចេញ។

២. ស្ករស

លាយស្ករសម៉ដ្ឋជាមួយប្រេងអូលីវ ឬប្រេងដូង ឬទឹកធម្មតាក៏បានឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយថ្នមៗលើស្បែកមុខមុនពេលលាងសម្អាតចេញ។

៣. ល្ហុង

ជាដំបូងត្រូវលាយសាច់ល្ហុងទុំម៉ដ្ឋជាមួយទឹកឃ្មុំធម្មជាតិសិន សឹមប្រើប្រាស់ជាម៉ាសលាបលើស្បែកមុខ។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីសិន សឹមលាងសម្អាតចេញ។

៤. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងដូងលើបាតដៃនិងញីបន្តិចសិនដើម្បីកម្ដៅ រួចលាបម៉ាស្សាដុសថ្នមៗលើស្បែកមុខក្នុងចលនាបែបរង្វង់សម្រាប់រយៈពេល ១ នាទី។ ត្រាំក្រណាត់ស្អាតមួយក្នុងទឹកក្ដៅ បន្ទាប់មកពូតទឹកចេញមុននឹងយកមកជូតសម្អាតមុខ៕