ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើគួរតែឲ្យកូនបៅទឹកមុន ឬទឹកដោះមុនក្រោយពេលដែលទើបតែចាប់កំណើត?
ក្រោយពេលដែលកូនកើតចេញមក អ្នកម្តាយគួរតែឲ្យកូនបៅទឹកដោះមុន ដោយមិនគួរឲ្យញ៉ាំទឹកមុនទេ ព្រោះនៅពេលដែលកូនបៅទឹកដោះ នឹងធ្វើឲ្យរាងកាយកូនមានកម្លាំង ថែមទាំងអាចជួយប៉ូវសារធាតុទឹកផងដែរ។ ជាពិសេស ទឹកដោះម្តាយនឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំខ្លាំង មិនងាយឆ្លងជំងឺអ្វីឡើយ។ ជាពិសេស ខួរក្បាលកូននឹងលូតលាស់បានល្អណាស់ ដោយធ្វើឲ្យកូនឆ្លាតជាទីបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ក្រពះកូននឹងងាយស្រួលរំលាយអាហារខ្លាំងណាស់ ថែមទាំងធ្វើឲ្យកូនមិនងាយប្រតិកម្មឡើយ។ ដូចនេះ អ្នកគួរតែឲ្យកូនបៅទឹកដោះអ្នកម្តាយមុនគេសម្រាប់អាហារទី១របស់កូន៕