ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យកូនទទួលបានទឹកដោះរបស់អ្នកម្តាយគ្រប់គ្រាន់ ហើយក្នុងពេលដែលត្រូវ ទើបកូនអាចលូតលាស់បានល្អ។ តើមានអ្វីខ្លះទៅ?

  1. ប្រសិនជាអ្នកម្តាយចង់បំបៅទឹកដោះអ្នកដល់កូន អ្នកគួរតែឲ្យកូនបៅតែទឹកដោះអ្នកបានហើយ ដោយមិនគួរលាយម្សៅទឹកដោះគោទេ ព្រោះអាចធ្វើឲ្យកូនពិបាករំលាយអាហារ។ ការពិបាករំលាយអាហារនេះ បណ្តាលមកពីក្បាលដោះខុសគ្នា។ នៅពេលដែលកូនបៅក្បាលដោះអ្នកម្តាយ លាយជាមួយក្បាលដោះជ័រ នឹងធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហាររបស់កូន ព្រោះកូនយល់ច្រលំនឹងក្បាលដោះទាំងពីរ។ ជាហេតុដែលធ្វើឲ្យក្រពះពិបាករំលាយផង ថែមទាំងធ្វើឲ្យកូនមិនចង់បៅផងដែរ។
  2. អ្នកម្តាយមិនគួរបំបៅទឹកដោះអ្នកដល់កូនទេប្រសិនជាក្នុងពេលដែលអ្នកខឹង ព្រោះក្នុងពេលដែលអ្នកខឹង រាងកាយអ្នកនឹងបញ្ចេញជាតិពុលចេញ។ ជាហេតុដែលធ្វើឲ្យសារធាតុពុលទាំងនោះជ្រាតចូលក្នុងទឹកដោះអ្នក ដោយធ្វើឲ្យកូនបៅរួច អាចប៉ះពាល់ដល់សុខភាពជាខ្លាំង។ ក្រោយពេលដែលកូនបៅយូរ នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនធ្លាក់ចុះខ្លាំង ងាយឈឺខ្លាំងណាស់។
  3. ក្នុងពេលបំបៅទឹកដោះកូន អ្នកម្តាយគួរតែពិសារឲ្យបានគ្រប់គ្រាន់​ ដោយមិនគួរខ្លាចធាត់ពេក ហើយមិនញ៉ាំទេ។ នៅពេលដែលអ្នកតមអាហារ នោះកូននឹងមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់លូតលាស់ឡើយ៕