ក្នុងនាមជាភរិយាម្នាក់ គួរតែរៀបចំផ្ទះឲ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ទើបគ្រួសារអ្នកមានសំណាងល្អ។ ប៉ុន្តែការធ្វើបែបនេះនៅមិនទាន់គ្រប់គ្រាន់ទេ។ នៅពេលដែលអ្នកដឹងពីល្បិចដែលអាចធ្វើឲ្យស្វាមីអាចរកបានចំណូលច្រើន នោះគ្រួសារអ្នកនឹងកាន់តែមានសុភមង្គល។ តើមានរបស់អ្វីទៅដែលអាចទាក់ទាញទ្រព្យ?
អ្នកអាចលាក់អង្ករចំនួន១០គ្រាប់ក្នុងផ្ទះរបស់អ្នកបាន ដោយលាក់នៅទិសពាយព្យដែលជាកន្លែងនៃអំណាចនៃលុយ។ ក្រោយពេលដែលលាក់រួច នោះលាភសំណាងនឹងរត់ចូលមកក្នុងផ្ទះអ្នក ជាហេតុដែលធ្វើឲ្យស្វាមីអ្នកអាចរកប្រាក់បានយ៉ាងរលូន៕