សញ្ញា​ប្រកាស​អាសន្ន ឬ​សញ្ញា​ព្រមាន​របស់​ជំងឺមហារីក​សុដន់​គឺ​មិន​មាន​លក្ខណៈ​ដូច​ៗ​គ្នា​ទាំង​អស់នោះ​ទេ​។ សញ្ញា​ដែល​កើត​មាន​ញឹកញាប់​បំផុត​នោះ​គឺ ការ​ប្រែប្រួល​រូបរាង ឬ​អារម្មណ៍​ក្នុង​សុដន់ ការ​ផ្លាស់​ប្តូរ​រូបរាង​ក្បាល​សុដន់ និង​ហូរ​ទឹករំអិល​ពី​ក្បាល​សុដន់​។

ជំងឺមហារីក​សុដន់​មាន​ពីរ​ប្រភេទ​៖
• Noninvasive (in situ)៖ មហារីក​ដែល​មិន​ទាន់​រាលដាល​ចេញពី​ជាលិកា​របស់​វា (​ដំណាក់កាល​សូន្យ​)
• Invasive (Infiltrating)៖ កោសិកា​មហារីក​ដែល​រាលដាល​ទៅ​ជាលិកា​ជុំវិញ​វា (​ដំណាក់កាល​ទី​១ ទៅ​ទី​៤)
សញ្ញា​មហារីក​សុដន់​ដែល​កើត​មាន​ញឹកញាប់​បំផុត​គឺ​ដុំ​សាច់​ថ្មី​កើត​មាន​លើ​សុដន់
ដុំ​សាច់​នេះ​អាច​អត់​ឈឺ រឹង និង​គែម​របស់​វា​គ្រឺ​ម​ៗ ប៉ុន្តែ​មហារីក​សុដន់​វិញ​អាច​នឹង​មាន​ដុំ​ដែល​រឹង​ហើយ​ឈឺ ទន់ ឬ​មួល​។ វា​អាច​ធ្វើ​ឱ្យ​ឈឺ​ខ្លាំង​។ ហេតុ​ដូច្នេះ​ហើយ យក​ល្អ​គួរតែ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​មើល​ការ​ប្រែប្រួល​របស់​វា​ដើម្បី​បញ្ជាក់​ថា ជំងឺ​សុដន់​ឬ​យ៉ាងណា​។

សញ្ញា​ផ្សេង​ៗ​ទៀត​របស់​មហារីក​សុដន់
• ហូរ​ទឹករំអិល​ភ្លាម (​ឈាម ឬ​ទឹកថ្លា​….) ពី​ក្បាល​សុដន់​តែ​ម្ខាង (​ដោយ​មិន​បាន​ច្របាច់​)​។ រឿង​នេះ​អាច​ដោយសារ​តែ​ការ​បង្ក​រោគ​ផង​ដែរ​។
• ប្រែប្រួល​ទំហំ ឬ​រូបរាង ហើម ក្តៅ ឡើង​ក្រហម ឬ​សុដន់​ទៅ​ជា​ខ្មៅ
• ស្បែក​របស់​សុដន់​ប្រែ​រូបរាង
• រមាស់ មាន​ដំបៅ ឬ​ឡើង​កន្ទួល​លើ​ក្បាល​សុដន់
• ក្បាល​សុដន់​ទៅ​ជា​លឹប ឬ​ពឹង​ខ្លា​ង​ជាង​ធម្មតា​។

បើសិនជា​អ្នក​អាយុ ៤០​ឆ្នាំ អ្នក​គួរតែ​មាន​ទម្លាប់​ថត​ពិនិត្យ​សុដន់ និង​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​។ ចូរ​ស្វែង​យល់​អំពី​សញ្ញា​ប្រកាស​អាសន្ន​ទាំងឡាយ​ណា​ដែល​រាង​កាយ​អ្នក​ប្រាប់ និង​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​។
កាលណា​ជំងឺមហារីក​សុដន់​រក​ឃើញ​បាន​កាន់តែ​លឿន ការ​ព្យាបាល​កាន់តែ​ងាយស្រួល និង​ទំនងជា​ទទួល​បាន​ជោគជ័យ​ខ្ពស់​ទៀត​។ ដូច្នេះ​យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​លឿន​តាមតែ​អាច​ធ្វើ​បាន​បើសិនជា​អ្នក​សម្គាល់​ឃើញ​មាន​អាកា​រៈណា​មួយ​ដែល​ព្រួយបារម្ភ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង