ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Harvard បាន​រក​ឃើញ​ថា ការ​ទទួលទាន​ស៊ុត ក្នុង​វ័យ​ជំទង់​គឺ​អាច​ជួយ​ការពារ​ជំងឺមហារីក​ដោះ បាន​ដូច​ជា​មនុស្ស​ពេញវ័យ​បាន​ផង​ដែរ​។ ការ​សិក្សា​មួយ​ផ្សេង​ទៀត បាន​បង្ហាញ​ថា​ស្ត្រី​ដែល​ទទួលទាន​ស៊ុត យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦​គ្រាប់ ក្នុង​មួ​យស​ប្តា​ហ៍ គឺ​អាច​បន្ថយ​អត្រា​ប្រឈម​នឹង​កា​រវិ​វត្ត​កើត​មាននូវ​ជំងឺមហារីក​ដោះ​នេះ បាន​ដល់​ទៅ ៤៤​ភាគរយ ច្រើន​ជាង​ស្ត្រី​ដែល​បាន​ញាំ​វា​តែ​២​ឬ​៣​គ្រាប់​ក្នុង​មួ​យស​ប្តា​ហ៍​។

លើស​ពី​នេះ​ផង​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ North Carolina បាន​រក​ឃើញ​ថា​សារជាតិ កូ​លី​ន ( choline) ដែល​មាននៅ​ក្នុង​ផ្នែក​ក្រហម​នៃ​ស៊ុត គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ដោះ​បាន​ដល់​ទៅ ២៤​ភាគរយ​។ ស៊ុត​ផ្នែក​ក្រហម គឺ​មាន​ផ្ទុក​សារជាតិ កូ​លី​ន​នេះ​ចំនួន ១២៥,៥​មី​លី​ក្រាម ដែល​នេះ​ជា​ចំនួន​ស្មើរ​នឹង ១/៤ នៃ​ចំនួន​ដែល​ត្រូវ​បាន​ណែនាំ​ឲ្យ​ទទួលទាន​ជា​ប្រចាំ​ថ្ងៃ ដូច្នេះ​អ្នក​អាច​ទទួលទាន​ស៊ុត ២​គ្រាប់​សម្រាប់​អាហារ​ពេល​ព្រឹក ដើម្បី​ទទួល​បាន​នូវ​សារជាតិ​កូ​លី​ន​ពាក់កណ្តាល ក្នុង​រយៈពេល​មួយ​ថ្ងៃ ៕