តាមការសិក្សាដែលមានរយៈពេល ៣ឆ្នាំមួយបានរកឃើញថា បុរសដែលចំណាយពេលតិចជាង ៤ភាគរយនៃការគេងបានស្គប់ស្កល់ ទំនងជាងាយមានជំងឺបេះដូងជាងអ្នកដែលគេងបានច្រើន។
ការសិក្សានេះបានធ្វើទៅលើបុរសអាយុលើសពី ៦៥ឆ្នាំដែលមិនមានការលើសសម្ពាធឈាមអ្វីឡើយ។ អ្នកស្រាវជ្រាវបានពិនិត្យទៅលើក្ខណៈនៃការគេងរបស់ពួកគេក្នុងរយៈពេលមួយយប់ និងការប្រឈមមុខរបស់ពួកគេចំពោះជំងឺលើសសម្ពាធឈាមនៅរយៈពេលបីឆ្នាំក្រោយ។ កាលណាបុរសទាំងនោះចំណាយពេលគេងលក់ស្កបស្កល់កាន់តែតិច ពួកគេប្រឈមកាន់តែខ្ពស់នឹងជំងឺលើសសម្ពាធឈាម។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះមិនបានពិនិត្យទៅលើភាពខុសគ្នានៃការគេងរបស់បុរស និងស្ត្រីទេ ហើយក៏ស្រាវជ្រាវតែលើការគេងរបស់បុរសវ័យចំណាស់ប៉ុណ្ណោះ។ ថ្វីបើការលទ្ធផលនៃការសិក្សានេះមានតម្លៃមែនក៏ដោយ តែត្រឹមលទ្ធផលនេះមួយមុខមិនអាចបញ្ជាក់បានថា លក្ខណៈនៃការគេងពិតជាប៉ះពាល់បញ្ហាសម្ពាធឈាមនោះទេ៕