ការ​ឡើង​ខ្មៅ​នៅ​លើ​ស្បែក​ជុំវិញ​ក្បាល​សុដន់​ជា​ទូទៅ ជា​អាកា​រៈ​ដំបូង​មួយ​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​វា​ក៏​កើតឡើង​ដោយសារ​តែ​ការ​ប្រែប្រួល​របស់​អ័រម៉ូន​ក្នុង​ពេល​នេះ​ដែរ​។ នៅ​ពេល​មាន​ផ្ទៃពោះ ចំនួន​អ័រម៉ូន Melanocyte Stimulating Hormone (MSH) និង​អេ​ស្ត្រូ​ជែ​ន កើនឡើង​កាន់តែ​ខ្ពស់​។ អ័រម៉ូន​ទាំង​ពីរ​នេះ​ហើយ ដែល​មាន​ឥទ្ធិពល​នាំ​ឲ្យ​ក្បាល​សុដន់​ទៅ​ជា​កាន់តែ​ខ្មៅ​ទៅ​ៗ​។

ការ​មាន​ផ្ទៃពោះ​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ ដែល​រាង​កាយ​មានការ​ប្រែប្រួល​ច្រើន​យ៉ាង​ណាស់ ទាំង​តឹង​សុដន់ ឃ្លាន​អាហារ​កាន់តែ​ច្រើន ហើយ​ក៏​មានការ​ប្រែ​ពណ៌​ស្បែក​នៅ​ជុំវិញ​ក្បាល​សុដន់​កាន់តែ​ខ្មៅ​ដែរ​។ ករណី​នេះ​វា​នឹង​កើតឡើង​នៅ​ស​ប្តា​ហ៍​ទី ៦​ឡើង​ទៅ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ស្ត្រី​ខ្លះ​បែរជា​សម្គាល់​អាកា​រៈ​ខ្មៅ​នៅ​ជុំវិញ​ក្បាល​សុដន់​នេះ​នៅ​ត្រីមាស​ទី​២​ទៅ​វិញ​។ ក្រៅពី​នេះ ភាព​ខ្មៅ​របស់​ស្បែក​ក៏​ឃើញ​មាននៅ​លើ​ពោះ​ចាប់ពី​ម្តុំ​ផ្ចិត ទៅ​ថ្ងាស​ក្រោម​ដែរ​។

តើ​គួរ​បារម្ភ​ដែរ​ទេ?
ការ​ឡើង​ខ្មៅ​នៅ​ជុំវិញ​ក្បាល​សុដន់​គឺជា​រឿង​មួយ​គ្មាន​អ្វី​គ្រោះថ្នាក់​ឡើយ​។ សម្រាប់​ស្ត្រី​ភាគច្រើន ក្បាល​សុដន់​នឹង​វិល​មក​ធម្មតា​វិញ​ក្រោយ​ពី​សម្រាលកូន​រួច​។ ដូច្នេះ​ចូរ​ចាំ​ថា កុំ​ព្យាយាម​ប្រើ​ថ្នាំលាប​អ្វី​ទាំងអស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង