• ការ​ខក់​នេះ​កើតឡើង​នៅ​ពេល​មាន​របស់​អ្វីមួយ​ស្ទះផ្លូវ​ដង្ហើម
• វា​អាច​ជា​ការ​ស្ទះ​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​ខួរក្បាល
• ចំពោះ​មនុស្ស​ធំ ការ​ខក់​កើតឡើង​ដោយសារ​អាហារ
• ចំពោះ​ក្មេង វា​អា​ក៏​អាច​កើតឡើង​ក្នុង​ការ​លេប​របស់​អ្វីមួយ​ដែរ
• ការ​ខក់​អាច​ជា​រឿង​មួយ​គ្រោះថ្នាក់​ដល់​ជីវិត​បាន​បើសិនជា​គ្មាន​ការ​ជួយ​សង្គ្រោះ​បឋម​ទេ

មូលហេតុ
• លេប​អាហារ​ដែល​មាន​ទំហំ​ធំ​ៗ
• ការ​លេប​អាហារ​ដែល​មិន​បាន​ទំពារ​ម៉ត់​ល្អ
• ញ៉ាំ​អាហារ​លឿន​ពេក
• ការ​ញ៉ាំ និង​ការ​និយាយ
• ការ​ញ៉ាំ​គ្រឿង​ស្រវឹង​មុន​ពេល​ញ៉ាំ​អាហារ
• ពាក់​ធ្មេញ
• មិន​យកចិត្តទុកដាក់​ចំពោះ​កូន​តូច​ៗ
• ការ​ដើរ ឬ​លេង​នៅ​ពេល​មាន​អាហារ​ក្នុង​មាត់

រោគ​សញ្ញា
• យកដៃ​ច្របាច់ក​ខ្លួនឯង
• ពិបាក​ដកដង្ហើម
• មាន​សម្លេង​ពេល​កំពុង​ដកដង្ហើម
• មិន​អាច​ក្អក​បាន
• ស្បែក ក្រចក និង​បបូរមាត់​ប្រែ​ទៅ​ជា​ស្វាយ
• សន្លប់

ការ​ព្យាបាល
• ប្រើ​វិធី Heimlich Maneuver និង CPR -2 Techniques

• បើសិនជា​មនុស្ស​ម្នាក់​មិន​អាច​និយាយ​បាន​ទេ ចូរ​ធ្វើ​វិធី Heimlich Maneuver
• វិធី​នេះ គឺជា​ការ​សង្កត់​បង្ខំ​ឱ្យ​សន្ទះ​ខ​ណ្ឌ័​ទ្រូង និង​ពោះ រុញ​ទៅ​សួត​វិញ
• បង្កើត​ជា​ការ​ក្អក​សប្ប​និមិត្ត

ការ​ធ្វើ Heimlich Maneuver លើ​មនុស្ស​កំពុង​តែ​ឈរ
• ចូរ​ឈរ​នៅ​ពីក្រោយ​អ្នកជំងឺ
• ប្រអប់ដៃ​ទាំង​ពី​ក្តាប់​ចូល​គ្នា
• ដាក់​កណ្តាប់ដៃ​ទាំងនោះ​នៅ​ពីក្រោម​ឆ្អឹងជំនី ប៉ុន្តែ​ត្រូវ​ឱ្យ​មេដៃ​ទៅ​មុន
• ប្រើ​កម្លាំង​ប្រអប់ដៃ​មួយទៀត​ទប់​កណ្តាប់ដៃ​មួយ​ដែល​ប៉ះ​ក្រោម​ឆ្អឹងជំនី
• ដៃ​ដែល​នៅ​សល់​ធ្វើ​ម៉េច​មិន​ឱ្យ​ប៉ះ​ឆ្អឹងជំនី​ឡើយ
• ចូរ​ប្រើ​កម្លាំង​រុញ​កណ្តាប់ដៃ​ចូល​ក្នុង និង​ឡើង​លើ​ចំនួន​បួន​ដង
• ចូរ​ធ្វើ​បែប​នេះ​រហូត​ដល់​អ្នកជំងឺ​ខ្ជាក់​របស់​ដែល​ឆ្លាក់​នោះ​ចេញ​រួច​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង