គ្មាននារីណាម្នាក់ដែលចង់មានក្លៀកខ្មៅសុទ្ធតែរោមឡើយ ហេតុនេះហើយទើបពួកគេសម្រេចចិត្តកោររោមនិងប្រើប្រាស់ផលិតផលផ្សេងៗដើម្បីធ្វើអោយក្លៀកប្រែជាសរលោងស្អាត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ទោះជាយ៉ាងណាផលិតផលមួយចំនួនធំដែលដាក់លក់លើទីផ្សារមានផ្ទុកសារធាតុគីមីដែលអាចបង្កផលប៉ះពាល់ដល់សុខភាព។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិងាយៗជួយអោយក្លៀកសឆាប់រហ័ស៖

១. ម្សៅ Baking soda

លាយម្ស៉ៅ Baking soda ជាមួយទឹកធម្មតាអោយក្លាយជាល្បាយខាប់ៗ រួចលាបដុសក្រោមក្លៀកក្នុងចលនាបែបរង្វង់យឺតៗសម្រាប់រយៈពេលប៉ុន្មាននាទីសឹមលាងសម្អាតចេញ។ ព្យាយាមអនុវត្តអោយបានពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។

២. ដំឡូងបារាំង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិតដំឡូងបារាំងឆៅជាបន្ទះមូលៗ ប៉ុន្តែត្រូវទុកទាំងសំបក រួចយកដំឡូងបារាំង ១ បន្ទះមកដុសក្រោមក្លៀកក្នុងចលនាបែបរង្វង់សម្រាប់រយៈពេលពី ៣ ទៅ ៥ នាទី។ បន្ទាប់មកសឹមយកបន្ទះដំឡូងបារាំងថ្មីមកអនុវត្តដូចគ្នាចំពោះក្លៀកម្ខាងទៀត។ ទុកឱ្យទឹកដំឡូងបារាំងជាប់ក្លៀកយ៉ាងហោចណាស់ ១០ នាទីសិន សឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៌ ទើបដំឡូងបារាំងអាចជួយកម្ចាត់កោសិកាស្បែកងាប់ៗធ្វើឱ្យស្បែកកាន់តែមានពន្លឺ និងស្រស់ថ្លាបានឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។

៣. សំបកក្រូច

ហាលសំបកក្រូចឱ្យស្ងួតល្អ សឹមកិនវាឱ្យក្លាយជាម្សៅៗ។ លាយម្សៅសំបកក្រូចជាមួយទឹកដោះគោឱ្យក្លាយជាល្បាយខាប់ៗ សឹមលាបដុសក្រោមក្លៀក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

៤. ផ្លែប៉ោម

កិនផ្លែប៉ោមឱ្យម៉ដ្ឋ សឹមលាបម៉ាស្សាក្រោមក្លៀក។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៥. រមៀត

លាយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយជាមួយម្សៅរមៀតឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយក្រោមក្លៀក។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង