សុភមង្គល​អាច​កើត​មាន​ឡើង​តាម​របៀប និង​ទម្រ​ង​ជា​ច្រើន​ប្រភេទ​។ វា​ក៏​ជា​គោលបំណង​របស់​មនុស្ស​ទាំងឡាយ​នៅ​លើ​លោក​នេះ​ដែរ ហើយ​មនុស្ស​គ្រប់​គ្នា មិន​ថា គេ​ឬ​ខ្ញុំ​ទេ សុទ្ធតែ​ចង់បាន​ជីវិត​បែប​នេះ​ទាំងអស់​។ ជា​អ​កុស​ល្យ មនុស្ស​យើង​គ្រប់​គ្នា​មិន​ប្រាកដជា​ទទួល​បាន​សុភមង្គល​ទាំងអស់​ឡើយ ព្រោះតែ​កត្តា​ជា​ច្រើន​ជា​ឧបសគ្គ​។ បើសិនជា​អ្នក​ចង់​ទទួល​បាន​ភាព​រីករាយ សប្បាយចិត្ត ជាមួយនឹង​អារម្មណ៍ល្អ​ជាប់​រហូត​នោះ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​រឿង​ខាងក្រោម​នេះ​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​៖

១-ត្រូវ​មាន​អារម្មណ៍ និង​ដឹងគុណ​ចំពោះ​មនុស្ស​ដែល​បាន​ធ្វើ​ល្អ​ចំពោះ​យើង​ជា​និច្ច
២-ការ​ញញឹម​បាន​ច្រើន​ក៏​ជា​សកម្មភាព​ជួយ​ជំរុញ​ដល់​អារម្មណ៍​នៃ​ភាព​សប្បាយចិត្ត និង​រីករាយ​ក្នុង​ជីវិត​ដែរ ដូច្នេះ​ចូរ​ញញឹម​ឲ្យ​បាន​ច្រើន
៣-ការ​ស្ម័គ្រចិត្ត​ផ្តល់​ពេលវេលា ការ​ខិតខំ​ប្រឹងប្រែង និង​លុយកាក​មួយ​ចំនួន​ដល់​បុគ្គល ឬ​ស្ថាប័ន​ដែល​ត្រូវការ​ចាំបាច់ អាច​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​សប្បាយ​ចិត្តបាន​ដែរ
៤-វិធីសាស្ត្រ​ដ៏​ងាយស្រួល និង​សាមញ្ញ​បំផុត​ក្នុង​ការ​ជំរុញ​ដល់​អារម្មណ៍ល្អ​គឺ​ការ​ហាត់ប្រាណ
៥-ថ្វី​ត្បិត​តែ​បច្ចេកវិទ្យា​សម័យ​បច្ចុប្បន្ន​កំពុង​តែ​រីក​ចម្រើន និង​ជួយ​ឲ្យ​មនុស្ស​ជា​ច្រើន​ទាក់ទង និង​ស្គាល់គ្នា​បាន​ច្រើន​តាម​បណ្តាញ​សង្គម​ក៏​ដោយ​ប៉ុន្តែ​បើសិនជា​អ្នក​ចង់បាន​សេចក្តីសុខ​ពិត និង​រីករាយ​ពិត យក​ល្អ​គួរតែ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ពេលវេលា​លេង​ក្នុង​បណ្តាញ​សង្គម និង​ទូរស័ព្ទ​ឆ្លាត​វៃ​របស់​អ្នក​ខ្លះទៅ
៦-ការ​សាង​ទំនាក់ទំនង​ល្អ​ៗ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​បង្កើន​ភាព​រីករាយ​ក្នុង​ជីវិត​ផង​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង