យើងខ្ញុំជឿជាក់ថាមានមនុស្សជាច្រើនតែងតែខ្សោយនៅមុខវិទ្យាគណិត ហើយមានមនុស្សភាគតិចណាស់ដែលពូកែខាងគណិត សូម្បីតែកូនក្មេងខ្លះក៏មិនចូលចិត្ត និងរៀនមិនបានល្អដែរ។ដូចនេះគួរតែធ្វើដូចម្តេចទៅទើបកូនរៀនគណិតបានល្អនោះ?
- អ្នកមិនត្រូវផ្តល់សំពាធដល់កូនទេ អ្នកត្រូវតែបណ្តុះបណ្តាលចំណាប់អារម្មណ៍កូនតាមសម្រួល ព្រោះបើអ្នកបង្ខំ នោះការធ្វើឱ្យកូនចូលចិត្តនឹងអសាបង់ ម៉្យាងទៀតកូននឹងមិនយកចិត្តទុកដាក់រៀនឡើយ។
- អ្នកអាចនាំកូនលេងGameដែលទាក់ទងនឹងគណិតវិទ្យា ដោយធ្វើយ៉ាងណាឱ្យគេឈ្នះ ប៉ុន្តែមិនត្រូវឱ្យគេឈ្នះគ្រប់ពេល ឬចាញ់គ្រប់ពេលឡើយ ព្រោះគេអាចធុញនឹងល្បែងនេះ ហើយមិនចង់លេងទៀតទេ ដូចនេះអ្នកត្រូវឱ្យគេឈ្នះខ្លះ និងចាញ់ខ្លះ។
- បើអ្នកចង់ឱ្យកូនមានចំណាប់អារម្មណ៍ក្នុងការដោះស្រាយលំហាត់គណិតវិទ្យា អ្នកត្រូវតែដាក់លំហាត់ភាគច្រើនដែលគេអាចដោះស្រាយបាន មានតែលំហាត់តូចមួយចំនួនទេដែលគេមិនអាចដោះស្រាយ ព្រោះបើគេដោះស្រាយមិនបានលំហាត់ភាគច្រើន នោះគេនឹងគ្មានអារម្មណ៍ដោះស្រាយទៀតទេ ហើយនៅពេលដែលគេដោះស្រាយលំហាត់បាន អ្នកត្រូវតែសរសើរកូន នោះគេនឹងមានទឹកចិត្តរៀន។
- អ្នកមិនត្រូវឱ្យកូនដឹងថាអ្នកឱ្យគេលេងល្បែង ដោយសារតែអ្នកចង់ឱ្យគេរៀនចេះគណិតវិទ្យាឡើយ ព្រោះធ្វើយ៉ាងនេះ កូននឹងមិនចង់លេងទៀតទេ ដោយសារតែគេដឹងថា អ្នកមិនមែនព្រោះតែចង់ឱ្យគេសប្បាយ តែបែរជាចង់ឱ្យគេរៀនទៅវិញ៕