មានកូនក្មេងជាច្រើនតែងតែមិនមានទម្លាប់ហៅចាស់ទុំទេនៅពេលដែលគេឃើញ ដោយសារតែគេខ្លាចមនុស្សដែលប្លែកមុខ ដូចនេះគួរធ្វើដូចម្តេចទើបកូនចេះហៅនោះ?
- អ្នកត្រូវតែធ្វើជាគំរូល្អដល់កូន ដោយអ្នកត្រូវតែតែងតែនិយាយពាក្យ ៖ ˝សួស្តី ជំរាបសួរ ជំរាបលា និងពាក្យអរគុណ˝ នោះនៅពេលដែលកូនស្តាប់យូរទៅ គេនឹងធ្វើតម្រាប់តាមអ្នកជាមិនខាន។
- បើកូនអ្នកជាកូនដែលរឹង ហើយមិនចង់ធ្វើតាម អ្នកត្រូវតែមានចិត្តអំនត់ដើម្បីរងចាំ ហើយត្រូវតែតែងតែលើកទឹកចិត្តកូនជានិច្ច យូរទៅគេនឹងធ្វើតាមហើយ ដោយមិនត្រូវបង្ខំទេ ត្រូវតែធ្វើតាមសម្រួល។
- អ្នកមិនត្រូវការពារកូនខ្លាំងពេកទេ ព្រោះវាអាចធ្វើឱ្យគេខ្លាច មិនហ៊ាននិយាយជាមួយអ្នកដទៃ។
- បើមានភ្ញៀវមកលេងផ្ទះអ្នក អ្នកត្រូវតែប្រាប់កូនជាមុន ហើយបង្រៀនឱ្យគេហៅភ្ញៀវ ដោយប្រាប់គេថា បើកូនហៅ នោះអ្នកដទៃនឹងសប្បាយចិត្ត ហើយសរសើរថាកូនជាក្មេងដែលមានសុជីវធម៌ នោះកូននឹងត្រូវបានគេស្រលាញ់គ្រប់គ្នា។
- អ្នកអាចយកតុកតាឱ្យគេហាត់និយាយជាមួយបាន ដោយឱ្យគេនិយាយរាក់ទាក់ជាមួយតុកតា នោះយូរទៅគេនឹងចេះនិយាយរាក់ទាក់ជាមួយអ្នកដទៃហើយ។
- អ្នកអាចវឹកហាត់កូនឱ្យក្លាយជាក្មេងដែលមានជំនឿយចិត្តចំពោះខ្លួនឯង នោះគេនឹងចេះហៅ និងគោរពអ្នកដទៃដោយឯង ដោយគេមានចរឹតមិនខ្លាចអ្នកដទៃ៕