ការ​រមាស់​ប្រដាប់​ភេទ​អាច​ជា​រោគ​សញ្ញា​នៃ​លក្ខខណ្ឌ​សុខភាព​ជា​ច្រើន​ដែល​អាច​រួម​ប​ញ្ចូ​ទាំង ការ​ឆ្លង​មេរោគ​នៅ​នឹង​ទ្វារមាស​របស់​ស្ត្រី និង​ការ​រមាស់​នៅ​លើ​លិង្គ​បុរស​។ ការ​រមាស់​អាច​នឹង​ត្រូវ​បាន​បង្ក​ឡើង​ដោយសារ​តែ​ការ​រលាក ស្បែក ជំងឺ​កាមរោគ និង​អា​ឡែ​រ​ហ្សី​ជាដើម​។

ក្នុង​ករណី​ជា​ច្រើន​ការ​រមាស់​ប្រដាប់បន្តពូជ​ត្រូវ​បាន​បង្ក​ឡើង​ដោយសារ​តែ​ការ​រលាក​អាច​នឹង​ជា​ដោយ​ខ្លួនឯង ប្រសិនបើ​ការ​រលាក​នោះ​បានជា​សះស្បើយ​។ មូលហេតុ​ដទៃ​ទៀត​នៃ​ការ​រមាស់​អាច​តម្រូវ​ឱ្យ​មានការ​ព្យាបាល​ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់​ខ្លាំង​បន្ថែម​ទៀត​។ ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ​អំពី​ការ​រមាស់​ប្រដាប់​ភេទ​ដែល​មិន​បាត់​ទៅ​វិញ​សូម​ទៅ​ពិ គ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ឬ​អ្នកជំនាញ​ថែទាំ​សុខភាព​របស់​អ្នក​។

តើ​ការ​រមាស់​ប្រដាប់​ភេទ​អាច​ចៀសវាង​បាន​ដោយ​វិធី​ណា?

ចំពោះ​ស្ត្រី​គួរតែ​ចាត់វិធានការ​ដូច​ខាងក្រោម​នេះ​ដើម្បី​ចៀសវាង​ការ​រមាស់​ប្រដាប់បន្តពូជ
បន្ទាប់​ពី​បត់ជើងតូច ឬ​ធំ​សូម​លុបលាង​ពី​ខាង​មុខ​ទៅ​ក្រោយ​ដើម្បី​ការពារ​បាក់តេរី​ពី​រន្ធ​គូថ​ចូល​ទៅ​ក្នុង​ទ្វារមាស
ចៀសវាង​ផលិតផល​គីមី​ដូច​ជា​ទឹក​លាង​ទ្វារមាស ឬ​ថ្នាំ​បាញ់​អនាម័យ​ស្ត្រី​ណា​ដែល​អាច​ធ្វើ​អោយ​អាស៊ីត​នៅ​ក្នុង​ទ្វារមាស​មានការ​ថយ​ចុះ
ចៀសវាង​ផលិតផល​អនាម័យ​ស្ត្រី​ដែល​មាន​ក្លិនក្រអូបចំពោះ​បុរស​គួរតែ​ចាត់វិធានការ​ដូច​ខាងក្រោម​នេះ​ដើម្បី​ជួយ​ចៀសវាង​ការ​រមាស់​ប្រដាប់បន្តពូជ

លាង​សម្អាត​លិង្គ​អោយ​បាន​ល្អ រួម​ទាំង​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ នៅ​លើ​បុរស​ដែល​ពុំ​ទាន់​កាត់​ស្បែក​ចុង​លិង្គ​ចេញ
រក្សា​វា​អោយ​នៅ​ស្ងួត​ជា​និច្ច​។​ការ​មាន​សំណើម​នៅ​ក្នុង​តំបន់​ប្រដាប់​ភេទ​អាច​នាំ​ឱ្យ​មាន ការ​ឆ្លង​មេរោគ​បាន​។
ស្លៀកខោ​ដែល រលុង​ៗ ដែល​ធ្វើ​អំពី​សាច់​កំណាត់​មក​ពី​សរសៃ​ធម្មជាតិ​។ ផ្លាស់​ប្តូរ​ខោ​ទ្រនាប់​យ៉ាង​យូរណាស់​ត្រឹម​២៤​ម៉ោង​។
រក្សា​តំបន់​ប្រដាប់​ភេទ​អោយ​នៅ​ស្អាត និង​ស្ងួត​។
ស​ម្ងួ​ត​ប្រដាប់​ភេទ​យ៉ាង​ហ្មត់ចត់​បន្ទាប់​ពី​ងូតទឹក និង​ហែល​ទឹក​។ ចៀសវាង​ស្លៀក​សម្លៀក​បំពាក់ សើម​ក្នុង​រយៈពេល​យូរ​។
ចៀសវាង​ការ​រួម​ភេទ​ដោយ​មិន​បានការ​ពារ​ជា​ពិសេស​ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ ដែល​ថា​អ្នក ឬ​ដៃគូ​របស់​អ្នក​អាច​មានការ​ឆ្លង​មេរោគ​ ៕