ដោយសារ​តែ​បុរស​មិន​មានការ​ឆ្លងកាត់​រយៈពេល​នៃ​ការ​កំនត់​ច្បាស់លាស់​ទៅ​លើ​រឿង​អស់​រដូវ​នោះ​, គ្រូពេទ្យ​មួយ​ចំនួន​សំដៅលើ​បញ្ហា​នៃ​ការ​ថយ​ចុះ​អរ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ពេល​ដែល​បុរស​មាន​វ័យ​ចំណាស់​ជា​ការ​អស់​រដូវ​ចំពោះ​បុរស​។ បុរស​នឹង​មានការ​ថយ​ចុះ​ការ​ផលិត​អរ​ម៉ូ​ន​បុរស​តេ​ស្តូ​ស្តេ​រ៉ូ​ន​នៅ​ពេល​ដែល​អាយុ​កាន់តែ​ធំ ប៉ុន្តែ​នេះ​កើត​មាន​ឡើង​ជាមួយនឹង​បញ្ហា​នៃ​ជំងឺ​មួយ​ចំនួន​ដូច​ជា ជំងឺ​ទឹកនោមផ្អែម​ជាដើម​។ ស្រប​ជាមួយនឹង​ការ​ថយ​ចុះ​អរ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​, បុរស​មួយ​ចំនួន​មាន​រោគ​សញ្ញា​ដូច​ជា អស់កម្លាំង​, ខ្សោយ​, ធ្លាក់​ទឹកចិត្ត និង​បញ្ហា​ផ្លូវភេទ​។ ទំនាក់​ទ​ន​ង​នៃ​រោគ​សញ្ញា​ទាំងនោះ​នៃ​កម្រិត​នៃ​ការ​ថយ​ចុះ​អរ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន គឺ​មាន​ភាព​ផ្ទុយ​គ្នា​ទៅ​វិញ​ទៅ​មក​។

មិន​ដូច​ទៅ​នឹង​ការ​អស់​រដូវ​ចំពោះ​មនុស្ស​ស្រី​នោះ​ទេ​, នៅ​ពេល​ដែល​ការ​ផ​លឹ​ត​អរ​ម៉ូ​ន​បាន​ឈប់​ពេញលេញ​នោះ​, ការ​ថយ​ចុះ​អរ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចំពោះ​បុរស គឺជា​ដំណើរការ​យឺត​ៗ​។ ពងស្វាស មិន​ដូច​ទៅ​នឹង​ក្រពេញ​អូវែរ​ទេ​, មិន​ក្លាយជា​ប្រើ​នូវ​សារធាតុ​ផ្សេង​ជា​តម្រូវការ​ដើម្បី​បង្កើត​អរ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​នោះ​ទេ​។ បុរស​ដែល​មាន​សុខភាព​ល្អ​អាច​បង្កើត​មេជី​វិត​ឈ្មោល​បាន​យ៉ាង​ល្អ​ទោះជា​មាន​អាយុ​លើស​ពី​៨០​ឆ្នាំ​ក៏​ដោយ​។

ទោះជា​យ៉ាងណា​ក៏​ដោយ​, ជា​លទ្ធផល​, ការ​ប្រែប្រួល​ចំពោះ​មុខងារ​នៃ​ពងស្វាស​អាច​កើត​មាន​លឿន​នៅ​អាយុ ៤៥​ឆ្នាំ ទៅ​៥០​ឆ្នាំ និង​យូរ​ក្រោយ​អាយុ​៧០​ឆ្នាំ​ចំពោះ​បុរស​៕