​ហេតុ​ភាគច្រើន​បំផុត ដែល​ធ្វើ​អោយ​មនុស្ស​ប្រុស​មិន​អាច​មាន​លទ្ធភាព មានកូន​បាន​នោះ​គឺ រួម មាន​ដូច​ជា ផលិតផល​នៃ​មេជី​វិត​ឈ្មោល មាន​ភាព​មិន​ប្រក្រតី​, បញ្ហា​នៃ​ការ​បញ្ជូន​របស់​មេជី​វិត​ឈ្មោល​, ទំលាប់​នៃ​ការ​រស់នៅ​ជា​ប្រចាំ​ថ្ងៃ និង បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​។ មូលហេតុ​ទាំង​អស់នោះ​អាច​រួម​មាន ដូច​ជា ៖

១- ផលិតផល​មិន​ប្រក្រតី​នៃ​មេជី​វិត​ឈ្មោលៈ មូលហេតុ​មួយ ក្នុង​ចំណោម​មូលហេតុ​ដែល​តែង​កើត មាន​ជា​ទូទៅ​បំផុត​នៃ​ភាព​មិន​អាច​មានកូន របស់​បុរស គឺជា​លទ្ធផល នៃ​ដំណើរការ​ផលិត​របស់ មេជី​វិត​ឈ្មោល នៅ​ក្នុង​ពងស្វាស​។ ប្រសិនបើ​ទ្រង់ទ្រាយ និង រចនាសម្ព័ន្ធ​របស់​មេជី​វិត​ឈ្មោល ត្រូវ​បាន​ទទួល​ការ​រំខាន នោះ​មេជី​វិត​ឈ្មោល​ទាំងនោះ នឹង​មិន​អាច​ទៅ​ជួបនឹង អូវុល​បាន​ទេ​។

២- កំហាប់​មេជី​វិត​ឈ្មោល មាន​កម្រិត​ទាបៈ ស្ថានភាព​នេះ ត្រូវ​បាន​កំណត់​ដោយ ចំនួន​មេជី​វិត ឈ្មោល​មាន ១០​លាន ឬ តិច​ជាង​នេះ នៅ​ក្នុង​ទឹកកាម ១​មី​លី​ត្រ​។ ចំនួន​នៃ​កំហាប់​មេជី​វិត​ឈ្មោល ធម្មតា គឺ​មាន​ច្រើន​ជាង ឬ ស្មើរ​នឹង ២០​លាន​មេជី​វិត​ឈ្មោល នៅ​ក្នុង​ទឹកកាម ចំនួន ១​មី​លី​លី​ត្រ​។

៣- ការ​រាំង​ខ្ទប់ នៃ​ដ​ណើ​រការ​បញ្ជូន​មេជី​វិត​ឈ្មោលៈ ឧបសគ្គ ដែល​កើត​មាន​ឡើង នៅ​ក្នុង​បំពង់​ដែល ជួយ​ដឹកនាំ មេជី​វិត​ឈ្មោល​អោយ​ចេញពី​ពងស្វាស ទៅ​កាន់​លិង្គ គឺ​អាច​បណ្តាល​អោយ​មិន​មាន មេជី​វិត​ឈ្មោល​ទាល់តែ​សោះ នៅ​ក្នុង​ទឹកកាម​ដែល​ត្រូវ​បាន​បាញ់​បញ្ចេញ ។

៤- ​ការ​ហើម​ពងស្វាសៈ វា​ជា​ស្ថានភាព​មួយ ដែល​ស​សៃវ៉ែន​នៅលើ​ពងស្វាស​ត្រូវ​បាន​រីក​ធំ ហើយ​នៅ ពេល​ដែល​វា​កើត​មាន​នៅ​លើ​ស្រោម​ពងស្វាស វា​អាច​ការពារ​នូវ ភាព​ត្រជាក់​ធម្មតារ​បស់ពង ស្វា​ស​។ ហើយ​បញ្ហា​នេះ នឹង​អាច​ឈាន​អោយ​មាន​ការកាត់បន្ថយ នូវ​កម្រិត​មេ​ជីវិត​ឈ្មោល និង ការ​ធ្វើ​ចលនា​របស់​វា​។​

៥-​ ​ការរីកលូតលាស់​របស់​ពងស្វាស មិន​បាន​ត្រឹមត្រូវ​ល្អ ( undescended testicle) វា​កើត​មាន​នៅ​ពេល ដែល​ពងស្វាស​មួយ ឬ ទាំង​ពីរ​មិន​បាន​ធ្លាក់​ចេញពី​ក្នុង​ពោះ ទៅក្នុង​ស្រោម​ពងស្វាស ក្នុងអំឡុង ពេល​នៃ​ការវិវត្តន៍​របស់​គភ៌​។ ដោយសារ​តែ​ពងស្វាស ត្រូវ​បាន​ប្រឈម​នឹង​សីតុណ្ហភាព​រាងកាយ ខាង​ក្នុង​ដ៏​ខ្ពស់ បើ​ធ្វើ​ការប្រៀបធៀប​នឹង​សីតុណ្ហភាព​ដែល​មាន​នៅក្នុង​ស្រោម​ពងស្វាស នោះ​ផលិតផល​របស់​មេ​ជីវិត​ឈ្មោល​អាច​នឹង​ត្រូវ​រង ផលប៉ះពាល់ ។​

៦-​បញ្ហា​របស់​អរ​ម៉ូ​នៈ ប្រសិនបើ​ក្រពេញ pituitary ដែល​មាន​ទីតាំង​នៅ​ខាងក្រោម​ខួរក្បាល មិនបាន បញ្ជូន​នូវ សញ្ញា​ត្រឹមត្រូវ ដើម្បី​ភ្ញោ​ចដ​ល់​ពងស្វាស​ទេ នោះ​វា​អាច​នឹង​បណ្តាល​អោយ​មាន​កម្រិត អ​រមូន testosterone ទាប​។ ហើយ​ដោយសារ​បញ្ហា​នេះ មេ​ជីវិត​ឈ្មោល​មិន​អាច​ធ្វើការ ផលិត​ចេញ​បានទេ ។​

៧-​ ​បញ្ហា​នៃ​ការរួម​ភេទៈ វា​មាន​ដូចជា​ស្ថានភាព​នៃ​លិង្គ​ងាប់​, ភាព​ពិបាក​ក្នុង​ការបាញ់​បញ្ចេញ​ទឺកកាម​, មិនសូវ​មាន​ចំណង់​ខាង​ផ្លូវ​កាម គឺ​ក៏​អាច​ការពារ​ដៃគូរ​រួមភេទ​មិន​អាច​អោយ​មាន​ផ្ទៃពោះ​បាន ផងដែរ​។​

៨-​ ​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រៈ ការ​មាន​នូវ​បញ្ហា​សុខភាព​មានដូចជា ជំងឺ​នៃ​ក្រពេញ​ទី​រ៉ូ​អ៊ីត​, ជំងឺ​ទឹក នោម​ផ្អែម ឬ Cushings syndrome ក៏​អាច​បង្អាក់​ដល់​សម្ថ​ភាព​មាន​កូន​របស់​អ្នក​បាន​ផង​ដែរ​។​

៩-​ ​ភាព​មិន​ពេញលេញ​របស់​ហ្សែ​នៈ ចំពោះ​ភាព​មិន​ពេញលេញ​របស់​ហ្សែ​ន ដែល​មាន​នៅក្នុង​ជំងឺ Klinefelter’s syndrome ដែល មនុស្ស​ប្រុស​មាន​ក្រូម៉ូសូម X​ពីរ និង ក្រូម៉ូសូម Y​មួយ ជំនួស អោយ​ក្រ​ម៉ូ​សូម X​មួយ និង Y​មួយ​វិញ ។​បញ្ហា​នេះ នឹង​បណ្តាលអោយ​មាន ការវិវត្តន៍​មិន​ប្រក្រតី ចំពោះ​ពងស្វាស ដែល​ជា​លទ្ធផល​វា​ធ្វើអោយ​ផលិតផល​មេ​ជីវិត​ឈ្មោល មាន​ចំនួន​តិច​ឬ មិនមាន ទាល់តែ សោះ ។​

១០- កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់ ដែល​បង្អាក់​ដល់​ភាព​មានកូន​របស់​បុរសៈ វា​មាននូវ​កត្តា​ប្រឈម​នឹង គ្រោះថ្នាក់​ជា​ច្រើន ដែល​អាច​ប៉ះពាល់​ដល់ លទ្ធភាព​មានកូន​របស់​បុរស ដែល​ពួក​វា​មួយ​ចំនួន​អាច​ត្រូវ​បាន​ធ្វើការ​ជៀសវាង​បាន​។

១១-អាយុៈ លទ្ធភាព​មានកូន​របស់​បុរស នឹង​ត្រូវ​បាន​ធ្លាក់​ចុះ​ទៅ​តាម​អាយុ​របស់​ពួក​គេ​។ វា​ត្រូវ​បាន​គេ ប៉ាន់​ប្រមាណ​ថា បរិមាណ​នៃ​ទឹកកាម​ដែល​ត្រូវ​បាន​បាញ់​បញ្ចេញ និង ការ​ធ្វើ​ចលនា​របស់​វា ចាប់ ផ្តើម​ថយ​ចុះ យ៉ាង​យឺត​ៗ​ចំពោះ​បុរស​ដែល​មាន​អាយុ​ចាប់ពី ៣៧​ឆ្នាំ​ឡើង​ទៅ ។

១២- ការ​ជក់បារីៈ វា​ត្រូវ​បាន​គេ​ជឿ​ថា ការ​ជក់បារី​អាច​ជះ​ឥទ្ធិពល​អាក្រក់ ដល់​គុណភាព​របស់​ទឹកកាម​។ ការ​ជក់បារី​មិន​ត្រឹមតែ​បង្កើន​គ្រោះថ្នាក់​ចំពោះ​សុខភាព​នោះ​ទេ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ចំនួន​ដ៏​ច្រើន​នៃ​ក​ណើ​ត​មិន​ពេញលេញ ត្រូវ​បាន​រក​ឃើញ​ចំពោះ​កូន​របស់ បុរស​ដែល​បាន ជក់បារី ។

១៣- ការ​ផឹកស្រាៈ ការ​សេព​វា​ក្នុង បរិមាណ​ច្រើន​ជ្រុល គឺ​អាច​ជះ​ឥទ្ធិពល​អាក្រក់ ដល់​ប្រព័ន្ធ​បន្ត​ពូជ​។ ហើយ​វា​ក៏​អាច​បំផ្លាញ​ផង​ដែរ ដល់​ថ្លើម និង សុខភាព​ជា​ទូទៅ​របស់​អ្នក​។

១៤ ការ​ប្រើប្រាស់​ឱសថ​មួយ​ចំនួនៈ ប្រភេទ​ថ្នាំ​មាន​ដូច​ជា anabolic steroids ដែល​ជា​ទូទៅ ត្រូវ​បាន ប្រើ​ដោយ​ពួក​អត្ត​ពលករ គឺ​អាច​កាត់​បន្ថយ​នូវ ផលិតផល​របស់​មេជី​វិត​ឈ្មោល ដោយ​ការ​បញ្ឈប់ នូវ អរ​ម៉ូ​ន ដែល​ត្រូវ​បាន​ផលិត​ដោយ ក្រពេញ pituitary​។​ប្រភេទ​ថ្នាំ​ផ្សេង​ទៀត មាន​ដូច​ជា cocaine ឬ heroine ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់ សុខភាព​ផ្លូវភេទ និង រាង​កាយ​បាន​ផង​ដែរ​។

១៥- ជំងឺឆ្លង​តាម​ការ​រួម​ភេទៈ វា​មាន​ដូច​ជា ជំងឺ​ប្រ​ម៉េះ និង ជំងឺរើម​នៅ​ប្រដាប់បន្តពូជ គឺ​អាច​ប៉ះពាល់ ដល់​ផលិតផល​របស់​មេជី​វិត​ឈ្មោល និង បំផ្លាញ​ដល់ បំពង់​បង្ហូរ​ទឹកកាម ដែល​បង្អាក់​ដល់ ការ​បញ្ជូន​វា​ពី ពងស្វាស ទៅ​ក្នុង​ទឹកកាម​។ ប្រសិនបើ​អ្នកមាន​ជំងឺឆ្លង​តាម​ការ​រួម​ភេទ នោះ​អ្នក​ត្រូវ​តែ​ស្វែងរក​ការ​ព្យាបាល អោយ​បាន​ត្រឹមត្រូវ​ពី អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ដែល​មាន​ជំនាញ ។

១៦- ការ​ស្លៀក​ខោស្លីប​តឹង​ណែន​ពេកៈ ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ស្លៀក​ខោខ្លី​រឹប​តឹង​ពេក អាច​កាត់​បន្ថយ​នូវ​ចំនួន​មេជី​វិត​ឈ្មោល​បាន​។ អ្នក​ត្រូវ​ស្លៀក​ខោខ្លី​ដែល​រលុង​ៗ ដើម្បី​បន្ថយ​នូវ ឱកាស​នៃ​ស្ត្រេ​ស​ដែល​មាន​ពី​កម្តៅ ទៅ​លើ​ការ​ផលិត​របស់​មេជី​វិត​ឈ្មោល​។

១៧- ការ​ងូតទឹក​ក្តៅ​, សូ​ណា និង ស្ប៉ាៈ បុរស​គួរ​ធ្វើការ​ជៀសវាង​នូវ​ការ​ងូតទឹក​ក្តៅ​, សូ​ណា និង ការ ស្ប៉ា ពីព្រោះ​ថា សីតុណ្ហភាព​នៃ​រាង​កាយ ជា​ពិសេស​នៅ​ត្រង់​តំបន់​នៃ​ពងស្វាស គឺ​អាច​កាត់​បន្ថយ នូវ​ផលិតផល​របស់​មេជី​វិត​ឈ្មោល​។ វា​តម្រូវ​អោយ​មាននូវ​មជ្ឈដ្ឋាន​ត្រជាក់​ល្មម ដើម្បី​អោយ មេជី​វិត​ឈ្មោល​មានការ​ផលិត​បាន​ល្អ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង