ការ​ចិញ្ចឹម​កូន ពេល​ខ្លះ អ្នក​គិត​ថា វា​ពិតជា​ពិបាក និង​អស់សង្ឃឹម ប៉ុន្តែ បើ​អ្នកចេះ ហើយ​ដឹង​ពី​វិធី​បង្រៀន និង​ចិញ្ចឹម​កូន ប្រាកដ​ណាស់ កូន​របស់​អ្នក​ច្បាស់​ជា​ជោគជ័យ ហើយ​ក្លាយជា​មនុស្ស​ល្អ​ម្នាក់ ដែល​អ្នក​ប្រាថ្នា​ចង់បាន​។

ចូរ​ក្រឡេក​មើល និង​អនុវត្ត​តាម​ការ​ណែនាំ​ខាងក្រោម​នេះ ដើម្បី​ឲ្យ​កូន​របស់​អ្នក​ឆ្លាត និង​ជោគជ័យ​ក្នុង​ជីវិត ៖

១. បំបៅ​ដោះ​កូន​ឲ្យ​បាន​យូរ តាម​ដែល​អាច​ធ្វើ​ទៅ​បាន
២. លើកទឹកចិត្ត និង​ជម្រុញ​ឲ្យ​កូន​លេងល្បែង និង​មើល​វី​ដេ​អូ​នានា ដែល​ទាក់ទង​នឹង​ការ​ប្រើ​ខួរក្បាល និង​សកម្មភាព ដូច​ជា​ល្បែង​រៀប​របស់របរ​ជាដើម
៣. បង្រៀន និង​ណែនាំ​ឲ្យ​កូន​ធ្វើ​អ្វី​ដោយ​ខ្លួនឯង
៤. បង្រៀន​កូន​ឲ្យ​គិត​វិជ្ជមាន និង​រីករាយ​ជា​និច្ច
៥. លើកទឹកចិត្ត​ឲ្យ​កូន​ចេះ​ជួយ និង​ផ្តល់​ឱកាស​ឲ្យ​អ្នក​ដទៃ
៦. ឲ្យ​គេ​សាកល្បង​! ឲ្យ​គេ​ធ្វើ​! ឲ្យ​គេ​លេង​! តែ​ត្រូវ​នៅ​ក្បែរ ដើម្បី​ជួយ​គេ​ពីក្រោយ
៧. ពង្រឹង​ការ​អាន និង​ការ​ស្តាប់
៨. ផ្តល់​ភាព​កក់ក្តៅ និង​នៅ​ក្បែរ​កូន និង​គ្រួសារ​ឲ្យ​បាន​ច្រើន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង