ម្លើ​យ ​គឺ​វា​អាស្រ័យ​ទៅ​លើ កម្រិត​នៃ​ទឹកភ្លោះ​នោះ ថា​តើ​វា​ទាម​ដល់​កម្រិត​ណា ហើយ​មា​ហ​រយៈពេល​យូរ​ប៉ុណ្ណា​ដែរ អំឡុង​ពេល​អ្នកមាន​ផ្ទៃពោះ​។

គួរ​ឲ្យ​បារម្ភ​ដែរ ប្រសិនបើ​អ្នក​ទឹកភ្លោះ​តិច​ពេក អំឡុង​ពេល​ត្រីមាស​ដំបូង ឬ​ចាប់ផ្តើម​ត្រីមាស​ទី​ពីរ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​ខ្ពស់ ទៅ​នឹង​ការ​រលូត​កូន ឬ​ទារក​មិន​អាច​សម្រាល​ចេញ​បាន​។ វា​ក៏​អាច​ធ្វើ​ឲ្យ​កូន​របស់​អ្នក មិន​លូតលាស់ ឬ​ធំធាត់​ដូច​ក្មេង​ដទៃ​ឡើយ​។

ទោះបីជា​យ៉ាងណា ក្នុង​ករណី​ទឹកភ្លោះ​តិច​នេះ ច្រើន​កើត​ក្នុង​ត្រីមាស​ទី​បី ដែល​វា​មិនសូវ​មាន​ផល​ប៉ះពាល់​ច្រើន​ឡើយ ហើយ​គ្រូពេទ្យ​នឹង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​រូប​អ្នក​។ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ឲ្យ​អ្នក ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឬ​ចាក់​បញ្ចូល​សារធាតុ​រាវ​ទៅ​ក្នុង​រាង​កាយ​របស់​អ្នក ប្រសិនបើ​ចាំបាច់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទឹកភ្លោះ​តិច អាច​បង្ក​ផលវិបាក​ច្រើន អំឡុង​ពេល​សម្រាលកូន ដូច​ជា ៖

  1. ទារក​មាន​សុខភាព​មិនសូវ​ល្អ
  2. អាច​ដាច់​រលាត់​ទងសុក
  3. អាច​ធ្វើ​ឲ្យ​អ្នក​សម្រាលកូន​មុន​កំណត់
  4. ទារក​អាច​ឆ្លង​មេរោគ​នានា
  5. ពេល​កំពុង​សម្រាល ទារក​ក៏​អាច​មាន​បញ្ហា​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង