ការ​ទាញ​សក់ ការ​បៀម​ដៃ និង​ការ​ខាំ​ក្រចក គឺជា​ទម្លាប់​មិនល្អ​របស់​កូន​ក្មេង ប៉ុន្តែ អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន និង​កត់សម្គាល់​សញ្ញា​ទាំង​អស់នេះ ពីព្រោះ ទ​ង្វើ​ទាំង​អស់នេះ​អាច​បញ្ជាក់​អំពី អារម្មណ៍ និង​ភាព​តានតឹង​របស់​គេ​។

ការ​សិក្សា​បាន​បង្ហាញ​ថា ទារក​ធ្វើ​សកម្មភាព​ទាំង​អស់នេះ ដោយសារ​តែ​មូលហេតុ​ជា​ច្រើន ដូច​ជា ៖

១. ចង់​ចេះ​ចង់​ដឹង និង​ធ្វើ​អ្វី​ដែល​ថ្មី
២. សប្បាយ ឬ​រីករាយ​នឹង​ទ​ង្វើ​ទាំងនេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ ធ្វើ​វា​ម្តង​ហើយ​ម្តងទៀត
៣. គេ​ចាត់​ទុក​ថា​ជា​ល្បែង​កំសាន្ត​របស់​គេ
៤. គេ​កំពុង​តែ​បំបាត់​ភាព​តានតឹង និង​បន្លប់​ទុក្ខ​ព្រួយ
៥. កូន​របស់​អ្នក​ប្រហែលជា​កំពុង​អន្ទះអន្ទែង ឬ​កើត​មាន​បញ្ហា​អ្វី​ក្នុង​ចិត្ត​ហើយ​។

ប្រសិនបើ​អ្នក​សង្ស័យ ឬ​គិត​ថា​ទ​ង្វើ​ទាំងនេះ​ខុស​ប្រក្រតី​ខ្លាំង សូម​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង