អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងលើ នៅពេលដែលចាយលុយអស់ លុយនឹងចូលមកភ្លាម។ ហេតុអ្វីបានជាបែបនេះទៅ?
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលពូកែរកប្រាក់។ ម្យ៉ាងទៀត គេជាមនុស្សដែលពុំសូវមើលធ្ងន់ទៅលើប្រាក់ឡើយ ដោយរកបានប៉ុន្មានចាយប៉ុណ្ណឹង។ ដូចនេះ គេនឹងកាន់តែរកកាន់តែច្រើន។
ឆ្នាំឆ្លូវ
ថ្វីត្បិតតែនៅពេលវ័យក្មេង អ្នកដែលកើតក្នុងឆ្នាំនេះ អាចជួបនឹងឧបសគ្គក៏ដោយ តែឲ្យតែប្រឹង នោះនឹងអាចទទួលបានផលល្អ។ នៅចុងក្រោយ នឹងអាចរកបានប្រាក់បានយ៉ាងច្រើនចូលមក។
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលអាចនាំលាភជូនអ្នកផ្ទះបាន។ ជាពិសេស អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានគេតាមជួយច្រើន។ នៅពេលដែលគេជួបនឹងបញ្ហា តែងតែអាចដោះស្រាយបាន ហើយរឿងធំទាំងឡាយក្លាយជារឿងតូចទាំងអស់។ ដូចនេះ លុយគេនឹងអាចសល់ច្រើន៕