កូនក្មេងតូចភាគច្រើនចូលចិត្តសម្លឹងមើលម្តាយរបស់ខ្លួនណាស់។ ហេតុអ្វីបានជាបែបនេះទៅ?
ការមើលនេះ អាចនិយាយបានថាជាការសម្តែងការស្រឡាញ់ចំពោះអ្នកម្តាយ។ នៅពេលកូនមានអាយុ៤ខែ ការសម្លឹងនេះ អាចជាការសុំយោបល់ពីអ្នកម្តាយរបស់ខ្លួន។ ការសម្លឹងមើលនេះ ក៏អាចនិយាយបានថាជាការរំពឹងចង់ញ៉ាំអ្វីដែលអ្នកកំពុងតែពិសារ។ ឬមានពេលខ្លះ អ្នកម្តាយមិនឲ្យគេបៅយូរ ដូចនេះ អ្នកគួរតែស្វែងយល់ ដើម្បីដឹងពីបញ្ហាទាំងឡាយដែលកើតមានលើខ្លួនកូនដែលមិនទាន់ចេះនិយាយ៕