Join with Health.com.kh on Telegram

ប្រសិនជាទម្រង់ដៃរបស់អ្នក មានលក្ខណៈដូចខាងក្រោមនេះ មានន័យថាអ្នកជាបុគ្គលដែលមិនខ្វះលុយចាយឡើយ។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលបាតដៃរបស់អ្នកក្រាស់ ជាធម្មតាសេដ្ឋកិច្ចក្នុងផ្ទះរបស់អ្នកគឺល្អ។ ចំណូលរបស់អ្នកនឹងអាចខ្ពស់ ដោយតែងតែមិនខ្វះលុយចាយឡើយ។ ជាពិសេស ក្នុងមួយជីវិតរបស់អ្នក នឹងពុំសូវខ្វាយខ្វល់នឹងរឿងប្រាក់នោះទេ។
  2. ប្រសិនជាខ្សែលើបាតដៃរបស់អ្នកផ្គុំទៅមានរាងជាដុំមាស មានន័យថា ឃ្លាំងទ្រព្យរបស់អ្នកនឹងធំ។ ជាពិសេស ទ្រព្យសម្បត្តិ ផ្ទះ និងឡានជាអ្វីដែលអ្នកមិនខ្វះឡើយ។
  3. នៅពេលដែលដៃរបស់អ្នកទាំងសងខាងមានលក្ខណៈវែង អ្នកជាមនុស្សដែលមិនបាច់ចំណាយកម្លាំងខ្លាំង ក៏អាចចំណេញបានទ្រព្យចូលមកដែរ។ ជាពិសេស បុគ្គលដែលមានដៃបែបនេះ មានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការចំណេញបានប្រាក់ចូលមក។ ដូចនេះ ក្នុងមួយជីវិតរបស់គេនឹងមិនខ្វះលុយចាយឡើយ។
  4. នៅពេលដែលបាតដៃអ្នកស ហើយមានពណ៌ក្រហមតិចៗ អ្នកមិនចាំបាច់ប្រឹងប្រែងខ្លាំង ក៏អាចមានប្រាក់ចាយដែរ។ ដូចនេះ អ្នកនឹងមិនខ្វះលុយចាយជារៀងរហូត៕