ទឹកដោះដំបូងរបស់អ្នកម្តាយពិតជាសំខាន់ណាស់សម្រាប់កូនគ្រប់រូប។ ដូចនេះ តើអ្នកម្តាយគួរតែឲ្យកូនបៅពេលណា ទើបកូនអាចទទួលបានអត្ថប្រយោជន៍ខ្លាំងពីទឹកដោះនោះ?
ទឹកដោះរបស់អ្នកម្តាយ អាចជួយកូនឲ្យលូតលាស់បានល្អណាស់។ ប៉ុន្តែបើកូនបៅមិនគ្រប់ យកម្សៅទឹកដោះគោមកបៅជំនួស នោះកូននឹងងាយឈឺខ្លាំងណាស់។ ទឹកដោះដំបូងរបស់អ្នកម្តាយគឺស្ថិតក្នុងចន្លោះពេល៤ទៅ៥ថ្ងៃក្រោយអ្នកម្តាយសម្រាលកូនចេញមករួច។ ជាធម្មតា ទឹកដោះដំបូងមានលក្ខណៈរាងខាប់ ហើយពណ៌រាងលឿង។ ទឹកដោះដំបូងនេះ អាចជួយបង្កើនប្រព័ន្ធការពាររាងកាយកូនឲ្យរឹងមាំខ្លាំង ថែមទាំងជួយពោះវៀនកូនឲ្យដំណើរការបានល្អផងដែរ។ ដូចនេះ អ្នកម្តាយគួរតែឲ្យកូនបៅឲ្យបានទឹកដោះដំបូងនេះ ដោយអាហារទី១ដែលចូលក្នុងក្រពះរបស់កូន ត្រូវតែជាទឹកដោះរបស់អ្នកម្តាយ ទើបកូនរឹងមាំខ្លាំង៕