ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ឆ្នាំខាល ជាបុគ្គលដែលមិនមានល្បិចកល់ឡើយ ទើបមានអ្នកតាមជួយជានិច្ច។ ជាពិសេស គេជាមនុស្សដែលរឹងមាំខ្លាំងណាស់ ទោះបីជាមានអាយុច្រើន ក៏មិនងាយបោះបង់ចោលមុខរបរ និងការងារដែរ។ ជាហេតុដែលធ្វើឲ្យគេពេលដែលចូលដល់អាយុ៣០ឆ្នាំ ផ្លូវទ្រព្យនឹងចាប់ផ្តើមបើកធំដល់អាយុ៥០ឆ្នាំ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ជាអ្នកដែលតស៊ូខ្លាំងក្នុងមុខរបរ ព្រោះគេអាចទ្រាំនឹងការលំបាកគ្រប់យ៉ាង។ ជាហេតុដែលធ្វើឲ្យគេមានលុយពេលដែលគេឈានដល់អាយុកាន់តែច្រើនទៅៗ។ ដូចនេះ ពេលចាស់ទៅមិនខ្វះទេគឺលុយ។
ឆ្នាំមមី
ឆ្នាំមមី ពេលដែលចូលដល់អាយុ៣៥ឆ្នាំ ទើបចាប់ផ្តើមអាចចំណេញបានលុយចូលមក។ ជាពិសេស ពេលដែលអាយុរបស់គេកាន់តែច្រើន មុខរបររបស់គេនឹងកាន់តែរីកចម្រើន។ ជាហេតុដែលធ្វើឲ្យគេអាចប្រមូលបានផលច្រើនណាស់ចូលមក៕